ដំបូងផ្តើមពីរការអាន

T
តើអ្នកជាមនុស្សដែលចូលចិត្តអានសៀវភៅរឺក៏ចូលចិត្តសៀវភៅមិនថាជម្រើសមួយណាជារបស់អ្នកនោះទេគឺវាសុទ្ធ
សឹងតែជារឿងដែលល្អ ព្រោះត្បិតមិនទាន់មានទម្លាប់អានជារៀងរាល់ថ្ងៃក៏ពិតមែនតែយ៉ាងហោចណាស់អ្នកក៏មានចិត្តចង់អានខ្លះៗដែរ គ្រាន់តែមិនទាន់ចាប់ផ្តើមនិងមិនទាន់ដឹងពីវិធីនៃការបដិបត្តិប៉ុណ្ណោះ។ អ្នកអានទាំងមិនមែនសុទ្ធតែក្លាយជាមហាសេដ្ឋីរឺអ្នកដឹនាំនោះទេ ក៏ប៉ុន្តែជាមហាសេដ្ឋីរឺអ្នកដឹនាំនានាគឺសុទ្ធសឹងជាមនុស្សដែលមានទម្លាប់នៃការអានជាប្រចាំ ។ តើអ្នស្រលាញ់ខ្លួនឯង គ្រួសារ និងសង្គមជាតិ ខ្លាំងដល់កម្រិតណាដែរ ? បើស្រលាញ់ខ្លាំងគឺត្រូវអានអោយខ្លាំងដូចគ្នា ដោយហេតុថាសៀវភៅសរសេរឡើងមកមិនមែន
បង្ហាញតែពីភាពជោគជ័យនិងរីករាយតែមួយមុខនោះទេ គឺរាប់បញ្ចូលទាំងបញ្ហា ភាពបរាជ័យនិងដំណោះស្រាយនានាដែលត្រូវបានគេយកប្រើប្រាស់ក្នុងសម័យកាលកន្លងមក ។ ក្នុងបញ្ហាមួយដែលបានកើតឡើងគឺមិនអាចប្រើដំណោះ
ស្រាយមួយអោយត្រូវនឹងស្ថានភាពទាំងស្រុងបានទេ ដូច្នេះហើយទើបត្រូវប្រមូលពត៌មានអោយបានច្រើនដើម្បីប្រឈមនឹងក្តីនោះ ចុះថាតើត្រូវរកពត៌មានទាំងនោះមកពីណា ? គឺការអាននេះឯង ហើយការអានទៀតសោធន៍មិនមែនអោយតែអានបានច្រើននិងលឿនជារឿងប្រសើរនោះទេ គឺត្រូវអានដោយយកចិត្តទុកដាក់ ពិចារណា និងអនុវត្តដូចជាពាក្យដែលបានលើកឡើងថា ក្នុងនាមជាអ្នក
អានចូរកុំធ្វើជាទាសកររបស់គំនិតអ្នកនិពន្ធ ព្រោះអ្នកនិពន្ធខ្លះសរសេរឡើងដើម្បីតែលោភៈ រឺបក្សពួននិយមតែប៉ុណ្ណោះ ។ តើត្រូវបង្កើតទម្លាប់នៃការអានយ៉ាងដូចម្តេចទើបមានប្រសិទ្ធិភាពខ្ពស់ ? ខាងក្រោមនេះជាវិធីខ្លះៗដែលអាចជួយអោយអ្នកដែលចង់បង្កើតទម្លាប់នៃការអានយកទៅអនុវត្តបាន៖ 

១. ចង់
មុននឹងអាចធ្វើអ្វីមួយបានសម្រេចរឿងដែលត្រូវ      ចាប់ផ្តើម  ដំបូងគេបង្អោះនោះគឺត្រូវបង្កើតចំណង់ជាមុនសិនប្រសិនជាគ្មានចំណង់ទេ អ្នកនឹងមិនចាប់ផ្តើមធ្វើវាឡើយ រឺក៏ធ្វើទាំងមិនពេញចិត្តជាដើម ។ មិនខុសអីពីមនុស្សដែលមិនចូលចិត្តសម្លរម្រេះ ប្រសិនបើអោយគាត់ទៅទិញម្ហូបវិញដាច់ខាតគាត់នឹងមិនទិញម្រេះមកនោះទេតែបើត្រូវទិញក៏នឹងធ្វើទាំងមិនពេញចិត្តដែរ ។

២. ដាក់គោលដៅ
ត្រូវដាក់គោលដៅថាតើអ្នកអានដើម្បីអ្វី ពង្រឹងចំណេះដឹង អភិវឌ្ឍសម្ថភាព ឬក៏ដើម្បីកំសាន្ត ? បើមានទិសដៅច្បាស់
លាស់ហើយគឺប្រាកដណាស់មិនអាចនឹងវង្វេងផ្លូវឡើយ ។ អ្នកមិនអាចដើរទៅដល់ទីតាំងណាមួយដោយពុំបានដៅចំ
ណុចដែលត្រូវទៅនោះទេ ។ ត្រូវហ៊ានសម្រេចក្នុងការដាក់ក្តីសុបិន្តអោយជាក់លាក់ហើយត្រូវមានពេលវេលាកំណត់អោយបានច្បាស់លលាស់ផងដែរ ។

៣. ផ្តើមពីការអានអត្ថបទខ្លីៗ
ជាដំបូងអ្នកគួតែផ្សាំអានអត្ថបទរឺសៀវភៅខ្លីៗដែលខ្លួនចូល
ចិត្តជាមុនសិនដូចជាប្រលោមលោកជាដើម ។ គឺដើម្បីធ្វើអោយខួរក្បាលចាប់យកបរិបទថ្មីរបស់រាងកាយជាមុនសិនក្រោយសាំនឹងទិដ្ឋភាពបែបនេះហើយអ្នកអាចចាប់ផ្តើមទៅអានសៀវភៅដែលមានច្រើនទំព័រព្រោះថាវាមានការបរិយាយបានក្បោះក្បាយនិងអស់សេចក្តីជាងអត្ថខ្លីៗ ។

៤. បង្កើតតារាងប្រចាំថ្ងៃ
អ្នកអាចរៀបចំជាកាលវិភាគអានសៀនភៅអោយបានរៀងរាល់ថ្ងៃ១៥នាទីរឺក៏អាចច្រើនជាងនេះ តែត្រូវធ្វើអោយបានរាល់ថ្ងៃ ។ អ្នកមិនបាច់ត្រូវតែអានអោយលឿននោះទេតែត្រូវតែអានអោយជាប់ជាប្រចាំ ធ្វើដូចនេះយ៉ាងហោចណាស់
អោយបាន២១ថ្ងៃនោះទម្លាប់អាននឹងកើតឡើងដោយឯក
ឯង គឺដូចគ្នាទៅនឹងទម្លាប់ក្រោកពេលព្រឹកដូច្នេះដែរគឺមិចចាំបាច់ដាក់ម៉ោងរោទិ៍ ក៏គង់តែភ្ញាក់ដឹងខ្លួនដែរព្រោះខួរក្បាលបានសម្គាល់ថាពេលនេះគឺជាពេលដែលត្រូវក្រោកហើយ។ 
 
  ទាំងបួនចំណុចខាងលើនេះវាគ្រាន់តែជាវីធីសាស្រ្តមួយក្នុងចំណោមរាប់ពាន់វិធីដែលអ្នកអាចយកទៅអនវត្តបានក្នុងជីវិតប្រចាំថ្ងៃ ។ ប្រសិនបើយើងអាចធ្វើបែបនេះបានជារៀងរាល់ថ្ងៃនោះផ្លែផ្លានឹងផ្តល់ផលអោយអ្នកជាប្រចក្ស សមដូចពាក្យមួយឃ្លានិយាយថា "បុគ្គលដាំនិងមើលថែដើមស្វាយ លទ្ធដែលទទួលបានគឺជាផ្លែស្វាយដ៏ល្អ"  ។  

ដកស្រង់ចេញសៀវភៅ ៖ ផ្តើមពីទម្លាប់

Comments