ដំណើររបស់អ្នកនេះនឹងនាំអ្នកទៅកន្លែងដែលឆ្ងាយជាងក្ដីសុបិនរបស់អ្នកទៅទៀតក៏ថាបាន។ មនុស្សជាច្រើនមិនហ៊ានចាប់ផ្តើមព្រោះខ្លាចបរាជ័យ និងឈឺចាប់ដូចពីអតីតកាល។ ដួងចិត្តរបស់ពួកគេរែកសម្ពាយ នេះជាប់ជាប្រចាំ ហើយបើមិនទម្លាក់វាចោលទេ សម្ពាធទាំងនេះនឹងសង្កត់ជីវិតរបស់ពួកគេជារៀងរហូត។
យេីងមិនអាចត្រឡប់ទៅជួសជុលអតីតកាលបានទេ វាហួសនឹងកប់បាត់ទៅហើយ។ ប៉ុន្តែអ្នកអាចធ្វើកិច្ចការច្រើនណាស់សម្រាប់អនាគតរបស់អ្នក។ អ្នកមិនចាំបាច់អីធ្វើខ្លួនឲ្យដូចកាលពីម្សិលមិញទៀតនោះទេ អ្នកអាចធ្វើឲ្យមានការផ្លាស់ប្តូរនៅក្នុងជីវិតបាន ហើយកាន់តែគួរឲ្យភ្ញាក់ផ្អើលនោះ គឺអ្នកអាចផ្លាស់ប្តូរបាននៅក្នុងរយៈពេលខ្លីថែមទៀតផង។ អ្នកអាចធ្វើការផ្លាស់ប្តូរមួយដែលហួសពីអ្វីដែលអ្នកជឿថាអាចធ្វើបាននៅក្នុងពេលនេះ ប្រសិនបើអ្នកគ្រាន់តែផ្តល់ឱកាសឲ
ខ្លួនឯងតែ៥០%។

