អត្ថប្រយោជន៍របស់ការសរសេរសៀវភៅកំណត់ហេតុ

T
     អត្ថប្រយោជន៍ទាក់ទងនឹងការសរសេរកំណត់ហេតុប្រចាំថ្ងៃ÷

  ១.ទទួលបានភាពច្បាស់លាស់ : ការសរសេរគំនិតមួយចូលទៅក្នុងកូនសៀវភៅកំណត់ត្រា វាតែងតែជំរុញយើងឲ្យគិតអំពីវាយ៉ាងស៊ីជម្រៅ និងគ្រប់គ្រាន់រហូតទាល់តែយើងយល់អំពីវា។ ការកត់ត្រានឹងផ្ដល់ឱ្យអ្នកនូវភាពច្បាស់លាស់បន្ថែមទៀត ដូច្នេះវាអនុញ្ញាតឲ្យអ្នកលាតត្រដាងបញ្ហាឡើងនិងផ្តល់ឲ្យអ្នកនូវភាពងាយស្រួលជាងមុនក្នុងការស្វែងរកដំណោះស្រាយរបស់បញ្ហានោះ។

  ២.ចាប់យកគំនិត : ការសរសេរកំណត់ត្រាមិនត្រឹមតែជួយក្នុងការពង្រីកគំនិតរបស់អ្នកតែប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយអ្នកឱ្យចៀសវាងពីការបាត់បង់គំនិតសំខាន់ៗដែលអ្នកចង់អនុវត្តតាមនៅថ្ងៃណាមួយនាពេលអនាគតផងដែរ។

 ៣.ដើម្បីពិនិត្យមើលមេរៀនឡើងវិញ : វាធ្វើឲ្យអ្នកមានសមត្ថភាពអាចពិនិត្យឡើងវិញនូវមេរៀនទាំងអស់ដែលអ្នកបានរៀនកន្លងមក។

  ៤.បានឃើញការរីកចម្រើនរបស់អ្នក : វាពិតជាអស្ចារ្យណាស់នៅក្នុងការវិលត្រឡប់មកក្រោយដើម្បីអានឡើងវិញនូវសៀវភៅ��ំណត់ហេតុដែលបានសរសេរកាលពីឆ្នាំមុន ហើយបានសង្កេតមើល ថាតើអ្នកបានរីកចម្រើនប៉ុន្មាន ក្នុងរយៈពេលមួយឆ្នាំនោះ។ វាគឺជាសកម្មភាពមួយដែលផ្តល់កម្លាំងចិត្តខ្លាំងបំផុតផ្តល់ភាពជឿជាក់លើខ្លួនឯងហើយក៏ជាបទពិសោធន៍គួរជាទីរីករាយក្នុងការអនុវត្តថែមទៀតផង៕

Comments