មនុស្សយើងភាគច្រើនបានដឹងថាវាពិតជាពិបាកខ្លាំងដើម្បីរស់នៅក្នុងបច្ចុប្បន្នភាព ព្រោះយើងតែងតែចំណាយពេលច្រើនគិតសោកស្ដាយចំពោះអតីតកាល ឬក៏បារម្ភចំពោះអនាគតកាល។
ការរស់នៅក្នុងបច្ចុប្បន្នភាព ឬរស់នៅក្នុងខណៈពេលឥឡូវនេះ គឺប្រៀបដូចជាការកំពុងដើរលើខ្សែពួរដែលចងពីអគារមួយទៅអគារមួយទៀតអញ្ចឹងអ្នកងាយនឹងធ្លាក់ ប៉ុន្តែបើអ្នកអនុវត្តដេីរម្ដងហើយម្ដងទៀតអ្នកកាន់តែអាចគ្រប់គ្រងតុល្យភាពនៃខ្លួនប្រាណរបស់អ្នកបានកាន់តែវែង និងកាន់តែយូរ។

