ការដាក់វិន័យលេីខ្លួនឯង

T
    ចូរដាក់វិន័យខ្លួនឯងឲ្យធ្វើការងារតូចតាចដែលអ្នកមិនចូលចិត្តហើយថ្ងៃណាមួយអ្នកនឹងមានសមត្ថភាពដើម្បីធ្វើការងារធំដែលអ្នកចូលចិត្តមិនខាន។ វិន័យមិនមែនជាពាក្យដែលមនុស្សគ្រប់គ្នាចូលចិត្តឡេីយ។ ប៉ុន្តែវិន័យផ្ទាល់ខ្លួនអាចធ្វើឲ្យអ្វីៗផ្លាស់ប្តូរទាំងស្រុងបាន។

ជីវិតគឺជាការដោះដូរ បេីចង់បានរង្វាន់ក្នុងរយៈពេលយូរអង្វែងយើងត្រូវតែលះបង់ការសប្បាយនៅក្នុងរយៈពេលខ្លី។

   ការដាក់វិន័យខ្លួនឯងឲ្យធ្វើកិច្ចការតូចៗដូចជាការអានសៀវភៅជាដើមអាចនាំអ្នកទៅកាន់កិច្ចការធំបានពោលគឺធ្វើឲ្យគុណភាពជីវិតរបស់អ្នកកាន់តែប្រសើរជាងមុន។ គន្លឹះដើម្បីបង្កើតវិន័យលើខ្លួនឯង គឺមិនមែនធ្វើឡើងតាមរយៈអណ្ដាតភ្លើងរបស់សន្ទុះចិត្តដែលនឹកឃើញភ្លាមធ្វើភ្លាមនោះទេ។ វាគឺត្រូវធ្វើឡើងតាមរយៈការដឹងមូលហេតុច្បាស់ថាដើម្បីអ្វី។ ប្រសិនអ្នកដឹងច្បាស់ពីមូលហេតុថាចង់បង្កើតគុណភាពជីវិតរបស់អ្នកឲ្យប្រសើរឡើងពេលនោះវានឹងកាន់តែងាយស្រួលក្នុងការបង្កេីតវិន័យ៕

-Andrew Mathews-

Comments