"បើអ្នកគ្មានគោលដៅច្បាស់លាស់ទេ ការគ្រប់គ្រងពេលវេលាឲ្យមានប្រសិទ្ធភាព គឺជាការដែលមិនអាចទៅរួចនោះឡើយ។"
ការទទួលបានផលច្រើន គឺជាលទ្ធផលដែលកើតចេញអំពីការកំណត់គោលដៅឲ្យបានច្បាស់លាស់ទុកជាមុន។ ការបែងចែកពេលវេលានឹងក្លាយទៅជាការឥតប្រយោជន៍ ប្រសិនបើគោលដៅមិនមានលក្ខណៈមុតមាំ និងមិនបានកំណត់វាឲ្យច្បាស់់លាស់នៅក្នុងខួរក្បាល។
វាគឺជារឿងសាមញ្ញបែបនេះឯង។ នេះគឺជាហេតុផលមួយនៅក្នុងចំណោមហេតុផលជាច្រើនដែលបញ្ជាក់ថាការសរសេរគោលដៅដាក់នៅក្នុងសៀវភៅកំណត់ហេតុ គឺពិតជាមានសារៈសំខាន់ណាស់។

