ជ្រើសរើសកញ្ចក់ដែលយើងឆ្លុះមើលអ្នកដទៃ

T
    " នៅពេលដែលយើងចង់ចូលចិត្តនរណាម្នាក់យើងប្រែជាចេះអត់ឱន។ តែនៅពេលដែលយើងចង់ខឹងនរណាម្នាក់យើងប្រែជាផ្ដោតតែទៅលើកំហុសរបស់គាត់ទៅវិញ។" ការណ៍នេះមិនមែនបណ្ដាលមកពីអាកប្បកិរិយារបស់អ្នកទាំងនោះទេដែលជាអ្នកកំណត់លក្ខណៈអារម្មណ៍របស់យើងចំពោះពួកគេ ប៉ុន្តែវាគឺបណ្ដាលមកពីអាកប្បកិរិយារបស់យើង។

     មនុស្សដែលផ្ដោតលើតែចំណុចអវិជ្ជមានជានិច្ចកាលតែងការពារខ្លួនឯងដោយនិយាយថា "ខ្ញុំគ្រាន់តែនិយាយការពិតតើ!"។ ប៉ុន្តែការពិតនោះ គឺអ្នកបង្កើតទស្សន: ហើយក៏ហៅទស្សន:របស់ខ្លួនថាជាការពិត។ ចូរជ្រើសរើសយកមនុស្សណាម្នាក់នៅក្នុងជីវិតរបស់អ្នកហើយផ្ដោតលើចំណុចល្អៗដែលអ្នកចូលចិត្តចំពោះគាត់ពេលនោះទំនាក់ទំនងរបស់អ្នកនឹងប្រសើរឡើងជាក់ជាមិនខាន៕

Comments