ការធ្វេីសមាធិ

T
  ការធ្វើសមាធិគឺជាការចូលទៅខាងក្នុងខ្លួនដើម្បីពិនិត្យរកមើលថាអ្នកគឺជានរណាពិតប្រាកដ ដែលគេតែងតែហៅវាថា"ធម្មជាតិពិតរបស់អ្នក"។ វាពុំមែនជាគំនិតរបស់អ្នកទេហើយវាក៏ពុំមែនជាសកម្មភាពរបស់អ្នកដែរ ប៉ុន្តែវាគឺជាបុគ្គលិកលក្ខណៈពិតខាងក្នុងដែលធម្មជាតិផ្តល់ឲ្យអ្នក។

  សមាធិមានជាច្រើនប្រភេទ និងសណ្ឋាន ប៉ុន្តែជាទូទៅគេចែកវាជាពីរប្រភេទ÷ សមាធិបែបមគ្គុទ្ទេសក៍ និង សមាធិបែបឯកត្តជន។ ការធ្វើសមាធិបែបមគ្គុទ្ទេសក៍ គឺជាប្រភេទសមាធិដែលអ្នកត្រូវត្រងត្រាប់ស្ដាប់សំឡេងរបស់មនុស្សម្នាក់ហើយទទួលការណែនាំរបស់គាត់ ព្រោះគាត់គឺជាមគ្គុទ្ទេសក៍ជួយដឹកនាំការគិត ការផ្ដោតអារម្មណ៍និង ស្មារតីរបស់អ្នក។ ចំណែកឯសមាធិបែបឯកត្តជនវិញ គឺអ្នកត្រូវធ្វើដោយខ្លួនឯង គ្មានជំនួយពីនរណាម្នាក់ឡើយ៕

Comments