រាត្រីដ៏សែនស្ងប់ស្ងាត់នាពេលយប់ព្រះច័ន្ទតែងបញ្ចេញនូវចន្ទោភាសពាសពេញផ្ទៃប្រទេសកម្ពុជាទាំងមូលដែលមានពន្លឺគួជាទីចាប់អារម្មណ៍របស់មនុស្យ (មនុស្យ=មនុស្ស) ផងគ្នា ព្រះច័ន្ទបានដើរតួនាទីយ៉ាងល្អរៀងរាល់ពេលនិទ្រាមកដល់ ។ មិនយូប៉ុន្មានដំណើររបស់ពេលវេលាក៏ចេះតែបន្តបន្តិចម្តងៗរហូតដល់ពេលដែលព្រះអាទិត្យបានមកកាន់កាប់តួនាទីនាពេលថ្ងៃវិញម្តងហើយក៏បានបញ្ចេញនូវទិន
ប្រភាដើម្បីអោយសព្វសត្វនិងធម្មជាតិបានរស់រានមាន
ជីវិត ។
បើសិនជាអោយខ្ញុំប្រាប់ថាតើមួយណាដែលមានតួ
នាទីសំខាន់ជាងប្រហែលជាមិនអាចនោះទេក៏ព្រោះតែអ្នកទាំងពីសុទ្ធសឹងតែមានសារសំខាន់រៀងៗខ្លួនគឺមិនអាចខ្វះម្នាក់ណាបានឡើយ ។ ធម្មជាតិទាំងអស់មិនអាចរស់បានទេប្រសិនបើគ្មានពន្លឺព្រះអាទិត្យហើយបើមានតែពេល
ថ្ងៃរុក្ខជាតិក៏គ្មានឱកាសសម្រាប់បញ្ចេញនូវឧស្ម័នកាបូនិចបានដែរ ដូច្នេះហើយបានជាព្រះច័ន្ទតែងតែមកបំពេញតម្រូវការមួយនេះក្នុងគោលបំណងញុាំងអោយជីវិតទាំងអស់មានភាពស្រស់បំព្រង ។ យ៉ាងណាមិញមនុស្យម្នាក់ៗក៏ដូច
គ្នាដែរគឺមិនអាចឡើយក្នុងការតិះដៀលអ្នកដទៃថាមានបុគ្គលិកលក្ខណខុសពីយើងត្រង់ចំណុចណាមួយហើយរិតតែមិនអាចទៅទៀចំពោះការតិះដៀលខ្លួនឯង ដ្បិតថាម្នាក់ៗគឺមានចំណុចពិសេសរៀងៗខ្លួន មិនថាអ្នកមានរូបរាងខ្មៅ សរ ខ្ពស់រឺក៏ទាបនោះទេប្រាកដជាមានចំណុចមួយដែលជាចំណុចផ្ទាល់ខ្លួន ហើយវាក៏ជាចំណុចដែលរុនច្រានអ្នកអោយស្គាល់ខ្លួនឯងពិតប្រាកដនិងច្បាស់លាស់ ។
ការទទួលពាក្យមើលងាយពីមនុស្សជុំវិញខ្លួនវាជារឿងដែលគួអោយឈឺចាប់ពិតមែនហើយតែបើសិននៅតែព្រមតាមពាក្យគេនោះអ្នកក៏នឹងរិតឈឺចាប់ជាងនេះទៅទៀត ។ គេដៀលអ្នកថាមិនចេះអ្វីគឺមិនមែនដូច្នោះឡើយគ្រាន់តែអ្នកទាំងនោះគេចេះអ្វីដែលគេចេះតែមិនប្រាកដឡើយថាគេបាន
ដឹងអ្វីដែលយើងបានដឹង ។ ឡានតម្លៃមួយលានដុល្លាអាចបើកទៅមុខបានវាស្រ័យនឹងខ្សែភ្លើងដែលមានតម្លៃប៉ុន្មានក្រោមបួពាន់រៀលបើគ្មានវាទេជាប្រចក្សណាស់ឡាននឹងរលត់ជាក់ជាមិនខាន ។ អ្វីៗមានចំណុចសំខាន់រៀងៗរបស់វា មនុស្សក៏មានកន្លែងពិសេសរៀងៗខ្លួនផងដែរ ។
បញ្ឍប់ការវាយតម្លៃអ្នកដទៃដោយគ្រាន់តែប្រើកែវភ្នែករបស់អ្នកតែគួយកបេះដូងនិងខួរក្បាលទៅជាមួយផងទើបមិនសូវទទួលនូវកំហុសក្នុងជីវិត ។ អ្នកមិនអាចថាអ្នកដទៃអន់ជាងខ្លួនឡើយចួនកាលគ្រាន់តែអ្នកពុំទាន់ដឹងពីគេច្បាស់តែ
ប៉ុណ្ណោះព្រះអាទិត្យនឹងព្រះច័ន្ទរះពេលខុសគ្នាក៏ពិតមែនតែអ្នកទាំងពីរមិនអាចខ្វះគ្នាបានឡើយ ។ មិនថាតែរឿងខាង
លើនេះទេសូម្បីតែស្នេហាក៏មិនខុសគ្នាដែរបើសិនជាអ្នកមិនមើលអ្វីពិសេសដែលដៃគួមាននោះទេចុងក្រោយអ្នកខ្លួនឯងនេះហើយជាអ្នកធ្វើអោយបាត់បង់ទំនាក់ទំនងដ៏ល្អមួយនោះ ។ ស្បែកជើងទាល់តែមានភាពដូចគ្នាទើបគែហៅថាគូរ ចង្កឹះក៏ដូចគ្នា តែចំពោះសមនិងស្លាបព្រាគឺមិនមានភិនភាគដូចគ្នាច្រើននោះទេតែក៏អាចក្បែរគ្នារហូតបានដែរនេះហើយជាភាពខ្លាំងនៃមនុស្យម្នាក់ៗ ។


https://www.facebook.com/groups/518440479327592/