យើងតែងរៀនមេរៀនអស្ចារ្យមួយនៅពេលអ្វីៗប្រែជាស្មុគស្មាញ។ ជោគជ័យដែលយើងអបអរសាទរមិនបានផ្តល់មេរៀនល្អៗច្រើនដល់យើងនោះទេ។ ផ្ទុយមកវិញគឺមានតែកាលៈទេសៈបរាជ័យ និងការឈឺចុកចាប់ឯណោះវិញទេដែលជាពេលវេលាអប់រំបំប៉នខ្លួនយើងឲ្យប្រសើរឡើង។ បើពិចារណាមកក្រោយបន្តិច យើងជានិច្ចជាកាលតែងកត់សម្គាល់ឃើញថា "វិបត្តិគឺជាចំណុចរបត់នៃការផ្លាស់ប្តូរនៅក្នុងជីវិត។"
យើងគឺជាសត្វដែលត្រូវបានគ្រប់គ្រងដោយទម្លាប់យើងនៅបន្តធ្វើអ្វីៗទៅតាមផ្នត់ទម្លាប់រហូតទាល់តែយើងត្រូវបានបង្ខំឲ្យផ្លាស់ប្តូរដោយសារអ្វីមួយហេីយរបស់នោះគឺវិបត្តិហ្នឹងឯង៕
-Andrew Mathews-

