ទ្រឹស្ដីសំខាន់ និង មិនសំខាន់ ចង់និយាយថាកុំចំណាយពេលមិនសំខាន់មកលើការងារសំខាន់។ វាងាយខ្លាំងណាស់នឹងភាំងស្មារតីមើលមករបស់សំខាន់ ថាមិនសំខាន់ និងមើលមករបស់មិនសំខាន់ថាសំខាន់។
ទ្រឹស្តីនេះក៏អាចអនុវត្តលើរឿងលុយកាក់បានផងដែរ។ កុំចំណាយខ្ទង់លុយដែលសំខាន់ទៅលើរបស់ដែលមិនសំខាន់ ហើយផ្ទុយមកវិញកុំចំណាយខ្ទង់លុយដែលមិនសំខាន់ លើរបស់សំខាន់។ មនុស្សមួយចំនួនចំណាយប្រាក់ជាច្រើនលើចំណីអាហារសម្រាប់រូបកាយ ប៉ុន្តែចំណាយលុយតិចតួចខ្លាំងណាស់លើអាហារសម្រាប់ខួរក្បាល ប្រសិនបើអ្នកចំណាយលុយដើម្បីទិញចំណីអាហារ ច្រើនជាងដើម្បីទិញសៀវភៅដែលអាចលើកទឹកចិត្តអ្នកបានមានន័យថា វាគឺជាការចំណាយមួយដែលល្ងង់ខ្លៅមែនដែរឬទេ?
ដើម្បីប្រើពេលវេលានិងលុយឲ្យបានល្អជាទីបំផុតយើង គឺត្រូវធ្វើយ៉ាងណាបង្កើតផលប្រយោជន៍ឲបានជាអតិបរមា។ នេះត្រូវបានគេហៅថាការវិនិយោគប្រកបដោយភាពប្រុងប្រយ័ត្ន។

