សុខភាព គឺជាវត្ថុមានតម្លៃបំផុតក្នុងជីវិត តែយើងមិនផ្តល់ភាពសំខាន់ដល់សុខភាពទេ ហេីយពួកយើងភាគច្រើនគិតដល់សុខភាពតែនៅពេលឈឺតែប៉ុណ្ណោះ ក្រោយមកទើបដឹងថា បើសុខភាពមិនល្អប្រៀបដូចគ្មានអ្វីទាំងអស់។ សុភាសិតអ៊ីតាលីមួយនិយាយថាការពិតអំពីសុខភាពរបស់យើងថា "អ្នកមានសុខភាពល្អ គឺអ្នកមាន ទោះគេមិនដឹងខ្លួនក៏ដោយ"។ យើងកម្រគិតពីរឿងសុខភាពណាស់ នៅពេលដែលយើងសុខសប្បាយ។ អ្នកនឹងយល់ការពិតពីសម្ដីនេះនៅពេលដែលអ្នកមានបញ្ហា ដូចជាផ្ដាសាយ ឬក៏គ្រុន ហេីយបង្ខំសម្រាកនៅលើគ្រែ។ នៅពេលមិនស្រួលខ្លួនអ្វីៗដែលអ្នកត្រូវការបំផុតគឺសុំឲ្យមានសុខភាពល្អឡើងវិញគ្មានអ្វីសំខាន់ជាងសុំឲ្យមានសុខភាពល្អរបស់អ្នកវិលត្រឡប់មកវិញឡើយ។
សុខភាពគឺជាពរប្រទានសម្រាប់ជីវិត។ វាគឺជាអ្វីដែលអ្នក ទទួលបាននិងទទួលជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃ។ លើសពីអ្វីដែលយើងត្រូវធ្វើដើម្បីមានសុខភាពល្អនោះ គឺយើងត្រូវដឹងគុណទៅដល់សុខភាពរបស់យើងដើម្បីទទួលបានសុខភាពដែលកាន់តែល្អប្រសើរជាបន្តបន្ទាប់៕
Comments
thinthearun7
បាទបង អរគុណច្រេីន!
leakhena.smile
Good job brother for your article.

