ការងារក្នុងក្តីស្រមៃ

T
   ដោយការស្រមៃមមើមមាយ យើងចូលចិត្តនិយាយថា: "បើការងារខ្ញុំងាយស្រួលជាងនេះ នោះខ្ញុំនឹងសប្បាយចិត្តមិនខាន!"។ ប៉ុន្តែជាក់ស្តែងតាមពិតយើងមិនចូលចិត្តការងារដែលងាយស្រួលពេកឡើយ។ នៅពេលដែលការងារប្រែជាងាយស្រួលបំផុត ជានិច្ចកាលយើងចាកចេញពីវា!យើងចូលចិត្តតែការងារណាដែលពិបាកៗរហូតដល់យើងស្វែងរកវាថែមទៀតផង សូម្បីតែដំណើរកម្សាន្តក៏យើងចូលចិត្តតែដំណើរកម្សាន្តណាដែលមានលក្ខណៈលំបាកលំបិនដែរ។ 

    នៅពេលយើងបែងចែកសកម្មភាពនីមួយៗនៃជីវិតរបស់យើងថាជា"ការងារ" ឬក៏ជា"ការលេងកម្សាន្ត"នោះវាមានន័យថាយើងកំពុងតែដាក់ដែនកំណត់ឲ្យខ្លួនឯង។ វាដូចជាអ្វីដែលយើងតែងតែនិយាយថា: "ឥឡូវខ្ញុំចេញទៅធ្វើការហើយដូច្នេះខ្ញុំប្រហែលជារងទុក្ខវេទនារហូតដល់ម៉ោងប្រាំល្ងាចឯណោះទេីបចប់"។ ជាជាងកំណត់ថាវាជា ការងារ ឬជាការកម្សាន្ត ចូរយើងចាត់ទុកការងារទាំងនេះថាសុទ្ធតែជាសកម្មភាពនៃជីវិតរបស់យើងទៅវិញទៅប្រសើរជាង។ 

   ការស្រឡាញ់ការងារគឺដូចគ្នានឹងការស្រឡាញ់មនុស្សម្នាក់ ពោលគឺដំបូងទីអ្នកប្រហែលជាងប់ងុលនឹងការស្រឡាញ់នេះហើយពេលវេលាកាន់តែទៅមុខអ្នកកាន់តែមានភាពធុញទ្រាន់ហ្នឹងវា ប៉ុន្តែដើម្បីអាចស្រឡាញ់សម្រាប់រយៈពេលវែងអ្នកត្រូវតែធ្វើការសម្រេចចិត្តមួយគឺ"ផ្តល់អ្វីៗទាំងអស់ដែលអ្នកមាន"៕

Comments