CriticalThinking

T
ការគិតមិនមែនងាយស្រួលដូចគ្រប់គ្នាបានឃើញឡើយ អ្នក
ប្រាជ្ញរូបវិទ្យា អាល់បឺត អាញស្តាញ បាននិយាយថា "មនុស្សដែលនិយាយថាការគិតងាយស្រួលគឺជាមនុស្សមិនធ្លាប់បានគិតនោះទេ" ការគិតពិចារណាគឺជារឿងចាំបាច់មិនអាចខ្វះបាន ក្នុងនាមជាមនុស្សជាតិពេញលេញ ។ ដើម្បីក្លាយជាមនុស្សពូកែគិតដំបូងគួក្លាយជាមនុស្សដែលពូកែអានប្រកប
ដោយការត្រិះរិះជាមុនសិន ព្រោះអ្នកបានប្រមូលនូវទិន្នន័យជាច្រើនក្នុងការវិភាគ ហើយក៏បូករួមទាំងរឿងដែលបានកើត
ឡើងជុំវិញខ្លួនផងដែរ ។ បើនិយាយបែបទស្សនៈវិជ្ចា ការ
យល់ឃើញរបស់មនុស្សម្នាក់ៗសុទ្ធតែត្រឹមត្រូវទៅតាម
កាលៈទេសៈរបស់ពួកគេ ដូច្នេះទើបតម្រូវអោយយើងធ្វើការថ្លឹងថ្លែងប្រកបដោយភាពស្មើគ្នាមិនលម្អៀងទៅខាងគំនិតណាមួយនោះទេ ។ មានភស្តុតាងជាក់លាក់ដើម្បីបង្ហាញថាអ្វីដែលឡើកឡើងមកគឺពិតជាត្រូវត្រឹមប្រាកដមែន ហើយមិនមែនជាការយល់ឃើញនិយមឡើយ ។

បើសិនជាយើងអាចប្រើប្រាស់ចំណុចនេះបាននោះយើងនឹងក្លាយជាមនុស្សមិនងាយនឹងវាយតម្លៃអ្វីមួយតាមតែការមើល
ឃើញដោយភ្នែកទទេនោះឡើយហើយក៏មិនងាយនឹងចាញ់
បោកជនខិលខូចដូចគ្នា ។ ឧទាហរណ៍ មានករណីណាមួយ
ដែលបានកើតឡើងដូចជា មន្រ្តីប៉ូលីសមួយរូប បានវាយទៅលើស្ត្រីជនរងគ្រោះបង្គររអោយមានបួសស្នាម យើងអាចនិយាយបានភ្លាមៗថាប៉ូលីសគឺជាអ្នកខុស តែហេតុអ្វីបានជាយើងហ៊ានថាគាត់ខុស ? នេះជាចំណុចដែលត្រូវស្វែងយល់ ។ ករណីខាងលើនេះ គឺមិនអាចថាម្នាក់ណាខុសរឺក៏ត្រូវបានឡើយ ដរាបណាមិនទាន់មានភស្តុតាងជាក់លាក់ណាមួយមកបង្ហាញ ។ ដូច្នេះគឺត្រូវមើលទៅលើអង្គហេតុថាមូល
ហេតុអ្វីបានជាដល់ថ្នាក់ប្រើអំពើហិង្សាបែបនេះ ក្រោយពេលរកភស្តុតាងបញ្ជាក់បានហើយ នោះយើងអាចសម្រេចបានហើយថាហេតុអ្វីបានជាករណីនេះកើតឡើង ។ ការវិភាគតាមតែការយល់ឃើញរបស់ខ្លួនពេលខ្លះនៅមិនទាន់គ្រប់ជ្រុងជ្រោយនៅឡើយទេ បែបនេះហើយទើបតម្រូវអោយយើងរកអ្វីមួយមកបញ្ចាក់ថាការយល់ឃើញនេះពិតជាត្រឹម
ត្រូវ ។ 

រឿងមួយផ្សេងទៀតដូចជាមានក្រុមមួយដែលតែងត្រូវបានបងប្អូននិយាយថាជាក្រុមនិយាយពុំសូវមានសីលធម៌តែបើយើងគិតអោយស៊ីជម្រៅជាងនេះបន្តិចទៀត យើងក៏អាចរកឃើញចំណុចល្អបានច្រើនពីពួកគាត់ដូចគ្នាដែរ តែត្រង់ពាក្យពេជន៍ខ្លះក៏គួកែលម្អរដើម្បីប្រយោជន៍រួម ។ ខ្ញុំធ្លាប់បានលឺពួកគាត់និយាយថាពាក្យជេរទាំងអស់នោះគឺទុកសម្រាប់ជេរម��ុស្សដែលអាក្រក់តែប៉ុណ្ណោះ មិនមែនជេរមនុស្សល្អឯណា (និយាយដល់ត្រង់នេះមិត្តអ្នកអានអាចនឹងគិតក្នុងចិត្តខ្លះៗថា ខ្ញុំជាមនុស្សក្នុងក្រុមណាមួយហើយ តែមិនថ្វីទេយើងបន្តទៅមុខទៀតនឹងដឹងហើយ) តែបើក្រលេកមកមើលមួយជ្រុងទៀតវិញ បើដឹងថាគេទាំងនោះជាមនុស្សមិនល្អ រឺជាមនុស្សគួជេរហើយ ហេតុអ្វីមិនទៅជួយពួកគាត់ ? តែបែរជាជេរបន្ថែមទៀតទៅវិញ អ៊ីចឹងដំណោះស្រាយដែលល្អតើនៅត្រង់ណា ? ចំណុចនេះហើយដែលយើងត្រូវរៀនវែកញ៉ែកអោយបានសមស្របមុនពេលវាយតម្លៃអ្វីមួយ ។ នេះគឺជាការគិត ដែលខ្ញុំបានដកស្រង់ពីរបៀបគិតក្នុងសៀវភៅ Critical Thinking ដែលជាសៀវភៅដាក់ចូលក្នុងកម្មវិធីសិក្សានៅសាកលវិទ្យាល័តាមមុខវិជ្ជាមួយចំនួន បងប្អូនអាចរកទិញអានបន្ថែមដោយខ្លួនឯងទៀតបាន ។

Comments