បើនិយាយឲ្យស្រួលស្ដាប់ ការស្រឡាញ់ខ្លួនឯងគឺមានន័យថាជាការអត់ទោសឱ្យខ្លួនឯង។ វាជាការទទួលស្គាល់ថាមកដល់ពេលនេះអ្នកបាននិងកំពុងតែរស់នៅក្នុងជីវិតមួយដែលអ្នកបានប្រឹងប្រែងធ្វើឲ្យល្អអស់ពីលទ្ធភាពទៅហើយ។ ចូរឈប់មើលមកខ្លួនឯងថាជាមនុស្សមានកំហុសនេះឬកំហុសនោះ។ ចូរបំភ្លេចបំណងដែលចង់ធ្វើខ្លួនឲ្យល្អឥតខ្ចោះ ផ្ទុយមកវិញចូលកំណត់ថាត្រូវធ្វើខ្លួនឲ្យល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ចូរអត់ទោសឱ្យខ្លួនឯងចំពោះកំហុសឆ្គងឬការខ្វះចន្លោះណាមួយរបស់អ្នក ពេលនោះហើយដែលអ្នកឈប់ដោយស្វ័យប្រវត្តិនៅក្នុងការរកកំហុសប្រភេទនេះពីអ្នកដទៃ។ មនុស្សសម្ដែងអាកប្បកិរិយារបស់ពួកគេមកកាន់យើងទៅតាមលក្ខណៈរបស់យើង ដូច្នេះអាកប្បកិរិយា របស់ពួកគេគឺជាកញ្ចក់ឆ្លុះបញ្ចាំងឲ្យយើងឃើញពីលក្ខណៈរបស់យើងទៅវិញទេ។ ប្រសិនបើយើងផ្ដោតអារម្មណ៍ទៅលើអាកប្បកិរិយាទាំងនោះ ជានិច្ចកាលយើងនឹងទទួលសញ្ញាដែលបង្ហាញផ្លូវដល់យើងនៅក្នុងការលូតលាស់ឲ្យបានល្អនៅក្នុងជីវិត។បញ្ហាគឺតែងតែបណ្តាលមកពីខ្លួនយើងខ្លួនឯង។
នៅពេលដែលយើងអត់ទោសឲខ្លួនឯងយើងក៏ឈប់ទិតៀនអ្នកដទៃផងដែរ៕

