យើងអាចសង្កេតលក្ខណះមនុស្សមានពីយ៉ាងគឺមនុស្សប្រឹងប្រែង និងមនុស្សមើលទៅដូចជាប្រឹងប្រែង ។ លក្ខណះមនុស្សប្រឹងប្រែងគឺគេមានម្ចាស់ការលើខ្លួនឯងមិនទន់ទោរទៅតាមបរិបទសង្គមដោយងាយឡើយ ហើយប្រកាន់ភ្ចាប់នូវវិន័យផ្ទាល់ខ្លួនគ្រប់ពេលវេលាទាំងអស់របស់គេ រីឯអ្នកដែលមើលទៅដូចជាប្រឹងគឺភាគច្រើនធ្វើអោយល្អមើលតែប៉ុណ្ណោះ ប្រឹងអាននៅពេលគេសរសើរថាជាមនុស្សចូលចិត្តអានដល់ពេលគេមិនអើពើ ខ្លួនឯងក៏លែងខ្វល់ដូចគ្នា ប្រឹងរៀនព្រោះត្រូវបានមនុស្សជុំខ្លួនបង្ខំ បើគេមិនអូសទាញ ខ្លួនក៏បណ្តោយជីវិតទៅតាមតែខ្យល់សង្គមបកបោកឥតឈប់ឈរ ។ បុគ្គលទាំងពីរប្រភេទខាងលើទោះមានលក្ខណះខុសគ្នាពិតមែនតែពួកគេមានសុបិន្តតែមួយរួមគ្នា គឺចង់អោយជីវិតខ្លួនជោគជ័យ រស់ប្រកបដោយក្តីសុខសាន្ត ។
អ្នកប្រឹងគឺគេខ្ចិលណាស់ គឺខ្ចិលក្នុងការបណ្តោយខ្លួនអោយក្លាយជាមនុស្សខ្ចិល រីឯអ្នកមិនប្រឹងគឺឧស្សាហ៍តែឧស្សាហ៍រកតែភាពងាយៗមកដាក់ក្នុងជីវិត ។ អ្នកមិនអាចបញ្ចប់កិច្ចការណាមួយបានដោយមិនទាន់ទាំងចាប់ផ្តើមធ្វើនោះទេ ខ្ចិលគឺជាវិនាសមួយក្នុងចំណោមវិនាសទាំងដប់ពីរនៃ បរាភវសូត្រ ។ មនុស្សខ្ចិលតែងរស់នៅសប្បាយជាងមនុស្សឧស្សាហ៍នៅពេលមិនទាន់មានបញ្ហាកើតឡើង តែដល់ពេលជួបឧបសគ្គជួនកាលកុំថាឡើយជួយគ្រួសាររឺអ្នកដទៃ សូប្បីតែខ្លួនឯងស្ទើរតែមិនបានផង ។ ការចង់បាននេះចង់បាននោះដោយមិនប្រឹងជារឿងគួអោយអស់សំណើចជាងថ្លុកកំប្លែងទៅទៀត ។ លទ្ធផលអស្ចារ្យគឺកើតមកពីមនុស្សដែលខ្លាំងពូកែ កូនខ្លាធ្វើម្តេចនឹងអាចរៀបការជាមួយកូនឆ្កែបានទៅ (ឃ្លាមួយរបស់ គួន អ៊ី ក្នុងរឿង សាម កុក) លទ្ធដែលល្អវានឹងក្លាយជារបស់មនុស្សដែលមានសមត្ថភាព ។
ខណះដែលអ្នកកំពុងខ្ចិលមិនព្រមអភិវឌ្ឃន៍ខ្លួន អ្នកដទៃគេកំពុងតែកែប្រែខ្លួនជាចៅហ្វាយរបស់អ្នករៀងរាល់ថ្ងៃ ដូច្នេះថាតើអ្នកនឹងក្លាយទៅជាអ្វីវាគឺអាស្រ័យទង្វើរបស់អ្នកនាពេលបច្ចុប្បន្ននេះឯង ។ យើងអាចមានពេលចុចទូរស័ព្ទយ៉ាងតិចកន្លះម៉ោងក្នុងមួយថ្ងៃតែបែរជាអត់មានពេលក្នុងការអានសៀវភៅដប់នាទីរាល់ថ្ងៃទៅវិញ ។ ណែនាំទៅកាន់អ្នកដទៃថាការអានមានប្រយោជន៍ខណះដែលខ្លួនឯងជាមនុស្សដែលមិនចូលចិត្តអាន ។ អ្នកដែលមិនចេះហែលទឹកគ្មានថ្ងៃអាចបង្រៀនអោយអ្នកដទៃចេះហែលនោះទេ ហើយយុវជនខ្ចិលក៏មិនអាចធ្វើអោយប្រទេសជាតិរីកចម្រើនបានដូចគ្នា ។ មនុស្សមិនស្លាប់ដោយសារតែការតស៊ូនោះទេ តែអាចនឹងស្លាប់ព្រោះភាពខ្ចិលច្រអូស ។ បើមានមូលហេតុមួយបណ្តាលអោយអ្នកមានអារម្មណ៍ថាខ្ចិលក្នុងការចាប់
ផ្តើមធ្វើរឿងអ្វីមួយ ចូររកហេតុផលអោយបានដប់ដែលជួយដាសតឿន ថាអ្នកគួតែចាប់ផ្តើមធ្វើវា ។
ថត

