អានមើលសំណួរខាងក្រោមទៅ ហើយឆ្លើយ បាទ/ចា៎ ឬ ទេ តាមស្ថានភាពអ្នកផ្ទាល់ តើមួយណាកើតឡើងច្រើនដងជាង។
1. ______ ខ្ញុំចូលចិត្តនិយាយជាមួយមនុស្សម្នាក់ម្តងៗ ជាជាងនិយាយជាមួយមនុស្សក្រុមធំក្នុងពេលតែមួយ។
2. ______ ខ្ញុំចូលចិត្តបង្ហាញអារម្មណ៍តាមរយៈការសរសេរ។
3.______ ខ្ញុំចូលចិត្តនៅម្នាក់ឯង។
4. ______ ខ្ញុំដូចជាមិនសូវឲ្យតម្លៃលើកេរ្តិ៍ឈ្មោះ លុយកាក់ និងអំណាចសោះ បើប្រៀបនឹងមិត្តភក្តិខ្ញុំផ្សេងៗ។
5. ______ ខ្ញុំមិនចូលចិត្តនិយាយពីរឿងមិនបានការទេ ផ្ទុយទៅវិញ ខ្ញុំចូលចិត្តនិយាយច្រើនលើរឿងដែលស៊ីជំរៅ ហើយមានប្រយោជន៍។
6. ______ មានគេច្រើនប្រាប់ខ្ញុំថា ខ្ញុំជាមនុស្សពូកែយកចិត្តទុកដាក់ស្តាប់គេនិយាយ។
7.______ ខ្ញុំមិនសូវចូលចិត្តប្រថុយប្រថាននោះទេ។
8.______ ខ្ញុំចូលចិត្តប្រភេទការងារដោយអាចឲ្យខ្ញុំធ្វើការដោយស៊ីជំរៅ មិនសូវទទួលការរំខានពីក្រៅច្រើនពេក។
9. ______ ខ្ញុំចូលចិត្តជប់លៀងប្រភេទតូច មានមិត្តភក្តិពីរបីនាក់ ឬនៅជាមួយក្រុមគ្រួសារទៅបានហើយ។
10. ______ គេតែងថាខ្ញុំជាមនុស្សនិយាយសំដីទន់ភ្លន់។
11. ______ មុនពេលខ្ញុំអាចបញ្ចប់ការងារណាមួយឲ្យបានសព្វគ្រប់ ខ្ញុំមិនចូលចិត្តដើរនិយាយប្រាប់គេឯងពីការងារនោះទេ។
12. ______ ខ្ញុំមិនចូលចិត្តជំលោះឡើយ។
13. ______ ខ្ញុំធ្វើការបានផលបំផុត ពេលដែលខ្ញុំនៅម្នាក់ឯង។
14. ______ មុនពេលនិយាយអី ខ្ញុំតែងគិតជាមុនសិន។
15. ______ ក្រោយពេលចេញដើរលេងច្រើនពេក ខ្ញុំតែងមានអារម្មណ៍នឿយហត់ ទោះដើរលេងនោះសប្បាយប៉ុណ្ណាក៏ដោយ។
16. ______ ខ្ញុំចូលចិត្តផ្ញើសារជាជាងនិយាយទូរស័ព្ទ។
17.______ ខ្ញុំចូលចិត្តថ្ងៃសំរាកដែលគ្មានអ្វីត្រូវធ្វើទាល់តែសោះ ជាជាងថ្ងៃសំរាកដែលពោរពេញដោយសកម្មភាព ធ្វើនេះធ្វើនោះ និងការជួបជុំគ្នាមមាញឹក។
18. ______ ខ្ញុំចូលចិត្តធ្វើអ្វីម្តងមួយៗ មិនចូលចិត្តធ្វើរឿងពីរបីក្នុងពេលតែមួយនោះទេ។
19.______ ខ្ញុំអាចផ្ចង់ស្មារតីបានដោយងាយស្រួល។
20. ______ ពេលទៅរៀន ខ្ញុំចូលចិត្តស្តាប់គ្រូបង្រៀន ជាជាងការហាត់ដោយដៃផ្ទាល់ ឬការពិភាក្សាជាក្រុម។

