តួនាទីរបស់សុនកគឺព្រូសរីឯតួនាទីរបស់អ្នកគឺធ្វើដំណើរទៅមុខ

T
ជីវិតមិនខុសពីការធ្វើដំណើរនោះទេ បើសិនជាអ្នកមិនបន្តទៅមុខទៀតនោះទេគោលដៅដែលយើងត្រូវទៅក៏នឹងបញ្ចប់ដូចគ្នា ។ ការដើរមិនអាចទៅដោយរលូនរហូតនោះទេ គឺតែងមានការរារាំងខ្លះៗពីមជ្ឈដ្ឋានជុំវិញខ្លួន ។ ផ្លូវមិនអាចរាបស្មើទាំងអស់នោះទេ តែយើងត្រូវរកអ្វីដើម្បីការពារនៅពេលជួបផ្លូវធ្វើដំណើរដែលលំបាកខ្លាំង ។ ការធ្វើដំណើរអ្វីដែលម្នាក់ៗរួមទាំងស្មេរផងដែរ តែងជួបប្រទះជាងគេនោះគឺ សត្វចិញ្ចឹមរបស់អ្នកភូមិតែម្តង ហើយជួនកាលមិនមែនមកតែឯងនោះទេគឺជាលក្ខណះហ្វូងតែម្តង សម្លេងដែលគេបានព្រូសធ្វើ
អោយអ្នកខ្លះបោះបង់ចោលគោលដៅដោយសម្រេចចិត្តដោះស្បែកជើងហើយក៏រត់ទៅបាត់ អ្នកខ្លះប្រើយុទ្ធសាស្ត្ររត់ទៅទីតាំងខ្ពស់ក្នុងគោលបំណងគេចខ្លួនជាដើម រីឯមួយចំ
នួនទៀតគឺមិនខ្វល់ពីសម្លេងព្រូសតែម្តង តែប្រុងប្រយ័ត្នគ្រប់ពេលវេលាដើម្បីការពារខ្លួនរបស់គេពីការខាំរបស់សុនកទាំងអស់នោះ ។ 

បើយើងចំណាយពេលច្រើនជាមួយពួកគេពេក ការធ្វើដំណើរអាចនឹងមានភាពលំបាករឺមិនអាចទៅដល់ទីតាំងតែម្តង ផ្ទុយមកវិញប្រសិនបើយើងនៅតែបន្តដំណើរដោយមិនថ្វេសប្រហែសគឺអាចនឹងដល់គោលដៅ ដោយសុវត្ថិភាពទៀតផង ។ ពាក្យបុរាណតែងលើកឡើងថា ឆ្កែដែលព្រូសមិនសូវខាំនោះទេ ។ តួនាទីរបស់ឆ្កែគឺព្រូសនេះឯង ហើយតួនាទីរបស់យើងគ្រាន់តែធ្វើដំណើរទៅមុខគឺបានហើយ ចាំបាច់អីគ្រាន់តែឆ្កែព្រូសសោះធ្វើអោយការធ្វើដំណើររបស់ខ្លួនត្រូវបញ្ចប់ ។ យ៉ាងណាមិញជីវិតរស់នៅក៏មិនខុសគ្នាអ្វីប៉ុន្មានដែរ គឺតែងមានមនុស្សដែលចាំ សើចចំអក មើលងាយ បន្ទោសបង្អាប់ ច្រណែនឈ្នានីសគ្រប់បែបយ៉ាងទាំងអស់នៅពេលឃើញអ្នកណាម្នាក់ល្អជាខ្លួន ។ តែយើងគួតែចាត់ទុកពាក្យទាំង
នោះអោយដូចសម្លេងសុនកដែលព្រូសកំដរផ្លូវទៅបានហើយ មិនចាំបាច់អ្វីត្រូវផ្អាកគោលដៅខ្លួនឯងដោយសារតែពាក្យអស់ទាំងនោះសោះឡើយ ។ តួនាទីសុនកគឺព្រូសនឹងឯង បើមិនអោយពួកគេព្រូសទេតើអោយគេទៅធ្វើអ្វីវិញ ។ 
អត្ថបទ គ្រាន់ពិចារណាមិនដើម្បីយកទៅឌឺដងរឺផ្ចាញ់ផ្ចាលបុគ្គលណាម្នាក់ឡើយ ។

Comments