ចំណង់

T
   នៅពេលអ្នកខ្វល់ខ្វាយហើយយកចិត្តទុកដាក់លើអ្វីដែលអ្នកធ្វើអ្នកនឹងកើតសេចក្ដីរីករាយហើយសេចក្ដីរីករាយនេះនឹងដឹកនាំអ្នកឲ្យឆ្លងកាត់កាលៈទេសៈនេះ។នៅពេលអ្នកកើតសេចក្ដីរីករាយនឹងការងាររបស់ខ្លួនអ្នកនឹងមិនត្រូវការនរណាម្នាក់មកលើកទឹកចិត្តរបស់អ្នកទៀតទេ។
   
នៅពេល បើភោជនីយដ្ឋានដែលជាក្ដីស្រមៃរបស់អ្នកហើយបើគ្មាននរណាម្នាក់ចូលមកញ៉ាំអ្នកនឹងនៅតែបន្តសាកល្បងបង្កើតមុខម្ហូបថ្មីៗគំនិតថ្មីៗនិងទីតាំងថ្មីៗរហូតទាល់តែភោជនីយដ្ឋានរបស់អ្នកពេញអ៊ូអរដោយអតិថិជនបើអ្នកក្ស័យធនអ្នកអាចនាំយកភាពរីករាយនឹងការងារនេះរបស់អ្នក ទៅកាន់មនុស្សណាម្នាក់ដែលមានលុយច្រើនជាងអ្នកហើយធ្វើឲ្យគាត់ឲ្យក្លាយទៅជាដៃគូរបស់អ្នក។អ្នកឆ្លងកាត់សេចក្ដីមួហ្មងខ្លះៗប៉ុន្តែនៅក្នុងដួងចិត្តរបស់អ្នក អ្នកដឹងច្បាស់ថាអ្នកកំពុងស្ថិតនៅលើផ្លូវត្រឹមត្រូវទៅកាន់ភាពជោគជ័យច្បាស់ណាស់អ្នកត្រូវការឆន្ទៈ និងការតាំងចិត្តច្រើនសម្បើម ប៉ុន្តែចំណង់របស់អ្នកគឺជាមូលដ្ឋានគ្រឹះ។
   
ភាពត្រឹមត្រូវគឺកើតចេញអំពីអារម្មណ៍ដែលប្រកបដោយគោលបំណងច្បាស់លាស់។ វាគឺជាកាតព្វកិច្ចរបស់អ្នកចំពោះខ្លួនឯងនិងចំពោះអ្នកដទៃនៅក្នុងការធ្វើអ្វីដែលធ្វើឲ្យអ្នកសប្បាយរីករាយ។ នៅលើលោកនេះគឺមានច្រើនគ្រប់គ្រាន់ណាស់ទៅហើយនូវមនុស្ស ស្បែកស្ដើងដែលមិនទាន់នឹងដាក់នៅលើភ្លើងផងក៏ស្រែកក្តៅរលាករោលរាលបាត់ទៅហើយ។
ដំណើរស្វែងរកក្ដីសុបិននឹងគ្មានឡើយលិខិតធានារ៉ាប់រងដើម្បីបញ្ជាក់ថាវាជាដំណើរការងាយៗស្រួលៗ។ ពីមួយជំហានទៅមួយជំហាន ជីវិតជានេះជានិច្ចកាលកាន់តែលំបាកទៅៗ ប៉ុន្តែឱកាសដើម្បីរីកស្គុសស្គាយ ពោលគឺមានឱកាសដើម្បីមើលឃើញខ្លួនឯងបានក្លាយទៅជាមនុស្សដែលអ្នកប៉ងប្រាថ្នាពិតប្រាកដ។

   ទោះអ្នកកំពុងស្ថិតនៅកន្លែងណាក៏ដោយក៏អ្នកមិនដែលជាប់គាំងឡើយពីព្រោះអ្នកជាមនុស្សមិនមែនជាដើមឈើឯណា!

Comments