នយោបាយមានស្ថិរភាព ធ្វេីឱ្យប្រទេសជាតិមានសន្តិភាព។ នយោបាយរឹងមាំ ធ្វេីឱ្យប្រទេសជាតិខ្លាំង និងអាចខ្លាំងលេីគ្រប់វិស័យ។ នយោបាយសំខាន់ណាស់ មាតុភូមិស្លាប់រស់ព្រោះនយោបាយ ហេីយក៏មិនអាចមានវិស័យអ្វីអាចរីកចម្រេីនទៅមុននយោបាយបាននោះដែរ។
អែតមីនពិតជាចង់ឱ្យអ្នកនយោបាយជំនាន់ក្រោយដែលជាអ្នកគាំទ្រឥស្សរជនទាំងពីររូបនេះ ក៏ដូចជាអ្នកដែលមាននិន្នាការនយោបាយដទៃទៀត បានអាន បានឈ្វេងយល់ពីសៀវភៅ "សិល្បៈនយោបាយតេង ស៊ាវភីង" មែនទែន។ ព្រោះវាអាចបញ្ចៀសពីជម្លោះផ្ទៃក្នុងជាតិបានយ៉ាងច្រេីន ហេីយក៏អាចបញ្ចៀសពីសង្គ្រាមនយោបាយដែលជាមហន្តរាយរបស់ជាតិនេះផងដែរ។ ទោះបីបានប៉ុន្មានភាគរយ ក៏នៅតែជានយោបាយដ៏ល្អ។

