ប្រធានាធិបតីចិន ស៉ី ជិនពីង ស្នេី BRICS ដេីរតួនាទីស្វែងរកសន្តិភាពនៅមជ្ឈិមបូព៌ា

tikchhang

(ញូវដែលី)៖ ថ្លែងទៅកាន់សមាជិកនៃក្រុមប្រទេស BRICS អំឡុងកិច្ចប្រជុំកំពូលនៅទីក្រុង New Delhi ប្រទេសឥណ្ឌា នាថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ប្រធានាធិបតីចិន លោក ស៉ី ជិនពីង បានស្នេីឱ្យប្លុកនេះដេីរតួនាទីជាអ្នកស្វែងរកសន្តិភាពសម្រាប់តំបន់មជ្ឈិមបូព៌ា។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រទេសចិននឹងសហការជាមួយសមាជិក BRICS ផ្សេងទៀត ក្នុងតួនាទីនោះ ដោយសារតែសង្គ្រាមនេះ «មិនបម្រើដល់ផលប្រយោជន៍រួមរបស់សហគមន៍អន្តរជាតិឡើយ»។ នេះបើតាមការដកស្រង់សម្តីលោក ស៉ី ជិនពីង ដោយទូរទស្សន៍រដ្ឋចិន CCTV។

BRICS រួមមាន ប្រេស៉ីល រុស្ស៉ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង អេហ្ស៉ីប អេត្យូពី ឥណ្ឌូណេស៉ី អ៉ីរ៉ង់ និងអេមីរ៉ាត់អារ៉ាប់រួម។ បង្កេីតឡេីងនៅឆ្នាំ២០០៩ ដើម្បីប្រឈមមុខនឹងសណ្តាប់ធ្នាប់ពិភពលោកដែលស្ថិតក្រោមឥទ្ធិពលរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច។ សមាជិក​ BRICS មានប្រជាជនជាង ៤០ភាគរយនៃចំនួនប្រជាជនពិភពលោក និងរួមចំណែកស្ទើរតែមួយភាគបួននៃសេដ្ឋកិច្ចពិភពលោក។

លោក ស៉ី ជិនពីង បានហៅប្លុកនេះថាជាក្រុមឈានមុខ នៅក្នុងតំបន់ Global South និងជាគំរូនៃការពឹងផ្អែកលើខ្លួនឯងក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន និងប្រទេសកំពុងអភិវឌ្ឍ ដែលគួរតែជំរុញការអភិវឌ្ឍដោយផ្អែកលើនវានុវត្ត៕

0.000 SRY
Khmer Brief
Write your comment...

Comments