ប្រជាជនឥណ្ឌានាំគ្នាទ្រហោយំ ពេលព្រះវិហារព្រហ្មញ្ញសាសនាចំណាស់ប្រហែល១៥០ឆ្នាំ…

tikchhang

(ញូវដែលី)៖ ព្រះវិហារព្រហ្មញ្ញសាសនាមួយ ដែលត្រូវគេជឿថាមានអាយុកាលចន្លោះពី១៥០ឆ្នាំ ទៅ១៧០ឆ្នាំ បានបាក់ស្រុតចូលទៅក្នុងទឹកទន្លេគង្គា ឬ Ganges River កាលពីពេលថ្មីៗនេះ ក្រោយដីនៅច្រាំងទន្លេទ ទួលរងសំណឹកដីធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC។

ព្រះវិហារចំណាស់ខាងលើ ដែលមានទីតាំងនៅភូមិឈ្មោះ Muniramtola ស្រុក Malda រដ្ឋ West Bengal នៃប្រទេសឥណ្ឌា បានស្ថិតក្រោមការគំរាមកំហែងនៃ​ការសឹករេចរឹលដី ចាប់តាំងពីឆ្នាំ២០២៥មកម្ល៉េះ។ ទោះបីប្រជាជននិងអាជ្ញាធរក្នុងមូលដ្ឋាន បានខិតខំដាក់បាវខ្សាច់ដើម្បីជួយពង្រឹងច្រាំងទន្លេយ៉ាងណាក៏ដោយ លំហូរទឹកខ្លាំងបូករួមជាមួយបញ្ហាសំណឹកដីដែលកាន់តែធ្ងន់ធ្ងរទៅ​ៗ ទីបំផុតក៏បានធ្វើឱ្យបាក់ស្រុតច្រាំងទន្លេ រួចនាំយកទៅជាមួយនូវសំណង់ប្រវត្តិសាស្រ្តនោះចូលក្នុងទឹក។

គួរបញ្ជាក់ថា ឧប្បត្តិហេតុនេះកើតមានឡើង ស្របពេលដែលទឹកជំនន់និងការបាក់ច្រាំងទន្លេ កំពុងបន្តគំរាមកំហែងដល់សហគមន៍នានា នៅទូទាំងស្រុក Malda៕

0.000 SRY
Khmer Brief
Write your comment...

Comments