សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យតែងតាំង និងប្រគល់ភារកិច្ច…

tikchhang

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យស្តីពីការតែងតាំង និងប្រគល់ភារកិច្ចមន្ត្រីរាជការចំនួន ៥រូប នៃក្រសួងយុវត្តិធម៍ ដែលរួមមាននៅក្នុងអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ, អគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ, បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌នៃក្រសួងយុត្តិធម៌។

នៅក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ បានបញ្ជាក់ឱ្យដឹងថា ត្រូវបានតែងតាំង និងប្រគល់ភារកិច្ចមន្ត្រីរាជការចំនួន ៥រូប ដូចមានរាយនាមខាងក្រោម៖

ទី១៖ លោកភូ ភក្តី ជាអគ្គនាយករងជំនួសលោក ទិត សារឿន ដែលត្រូវបានដាក់ឱ្យចូលនិវត្តន៍
ទី២៖ លោកស្រី សំរិទ្ធ កញ្ចនា ជាប្រធាននាយកដ្ឋានស្រាវជ្រាវ និងស៊ើបអង្កេត
ទី៣៖ លោក ឈុន សីហា ជាប្រធាននាយកដ្ឋានកិច្ចការអយ្យការ
ទី៤៖ លោក រដ្ឋ សុភៈបុរស ជានាយករងសាលាភូមិន្ទចៅក្រម និងព្រះរាជអាជ្ញា
ទី៥៖ លោក ឌី រីដា ជាប្រធានលេខាធិការដ្ឋាន៕

Comments

Write your comment...