ហេតុអ្វីនៅបរទេសចូលចិត្តដាក់កែវទឹកមានកាក់ក្នុងទូរទឹកកក?

ហេតុអ្វីគេដាក់កាក់នៅលើកែវក្នុងទូទឹកកក?

នៅបរទេសពេលណាគេចេញពីផ្ទះយូរ គឺគេទំលាប់ធ្វើបែបនេះ។ ហេតុផលស្រួលយល់ទេ គឺដើម្បីចង់ដឹងថាផ្ទះដាច់ភ្លើងឬអត់។ 

ពេលណាដាច់ភ្លើងរយៈពេលយូរ ទឹកកកក្នុងទូនឹងរលាយ ធ្វើអោយកាក់ធ្លាក់ទៅនៅដល់បាតក្រោម។ ប្រសិនបើគេត្រលប់មកផ្ទះវិញឃើញកាក់ផ្លាស់ប្តូរទីតាំង គឺម្ហូបអាហារ ត្រីសាច់ក្នុងទូ នឹងត្រូវគេយកទៅបោះចោលលែងហូបហើយ ព្រោះថារបស់ដែលកកហើយ ត្រលប់មកសភាពដើមវិញ ហើយកកទៅវិញម្តងទៀតគឺនាំអោយប៉ះពាល់សុខភាពខ្លាំងណាស់ពេលយកមកបរិភោគ។

Comments