រូបគំនូរមួយនេះមានតម្លៃ ៣០លានអឺរូ ស្ថិតក្នុងសារៈមន្ទីរ Hermitage។ បើយើងគ្រាន់តែឃើញរូបភាព ដោយមិនបានដឹងពីខ្លឹមសារនៃរូបយើងពិតជាយល់ច្រឡំថាជារូបអាសគ្រាម។ រូបនេះជារូបដែលគូរដោយវិចិត្រករដៃឯកម្នាក់ឈ្មោះ Peter Paul Rubens (1612) តាមលំនាំរឿងនិទានមួយឈ្មោះ Roman Charity។
រឿងនេះដំណាលថា បុរសចំណាស់ម្នាក់មានឈ្មោះ ស៊ីមុន (Cimon)ដោយភាពក្រីក្រនិងស្រេកឃ្លានក៏បានលួចនំបុ័ងគេ ហើយហើយក៏ត្រូវតុលាការសម័យស្តេច Louis XIV កាត់ទោសដាក់គុកបង្អត់អាហាររហូតដល់ស្លាប់។ ដោយក្តីអាណិតឪពុកពេកកូនស្រីរបស់គាត់ឈ្មោះPero ក៏បានសុំឆ្មាំគុកមកជួបឪពុក។ គេក៏អនុញ្ញាតឱ្យជួបតែមិនអនុញ្ញាតឱ្យយកចំណីអាហារមកជាមួយឡើយ ដោយមិនអាចជួយអ្វីឪពុកនាងបាន នាងក៏សុំឱ្យឪពុកខ្លួនបៅដោះខ្លួនយកទឹកដោះបំពេញសេចក្តីស្រេកឃ្លានមុនពេលស្លាប់ដោយអត់អាហារ។


