២_សម្រស់ហង្សយន្តលើដងវីថី
បរិស័ទប្រុសស្រីគ្រប់ៗរូបា
រួមអមដំណើរគួរឱ្យជ្រះថ្លា
ក្រោមព្រះសូរិយាក្ដៅហួតក្រហែង។
៣_ទោះបីមេឃក្ដៅបែកញើសសស្រាក
មិនអាចបង្អាក់ក្បួនដ៏សែនវែង
នៅតែតាំងចិត្តនឹកគុណក្រៃលែង
ដោយភាពស្ញប់ស្ញែងសង្ឃវិញ្ញូខ្មែរ ។
៤_ដូច្នេះកូនខ្មែរគ្រប់ៗជំនាន់
ទោះកើតមិនទាន់ពុំគួរភ្លេចប្រែ
កុំភ្លេចនឹកគុណដល់អ្នកប្រាជ្ញខ្មែរ
ដែលលោកខំថែបង្កើតស្នាដៃ ៕


