ហេតុនិងផល

ពាក្យថាមនុស្សល្អ​ មនុស្សអាក្រក់​ នឹងគុណស្រ័យវាសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នា​ តែសម្រាប់ខ្ញុំ​ គឺគ្មានពាក្យថាសំខាន់ឡេីយ​ គ្រប់គ្នាអាចថាខ្ញុំអាក្រក់ក៏បាន​ អាចថាខ្ញុំល្អក៏បាន​ អាចថាអ្នកមានគុណមកលេីខ្ញុំក៏បានអាចថាខ្ញុំមានគុណលេីអ្នកក៏បានតាមការពេញចិត្តឬមិនពេញចិត្តនឹងជាការយល់ឃេីញរបស់អ្នកគ្រប់គ្នាតែប៉ុណ្ណោះ​  ☺។   ខ្ញុំអាចយល់អំពីអ្នកគ្រប់គ្នាដែលនៅជុំវិញខ្លួនខ្ញុំ​ តែអ្នកជុំវិញខ្លួនខ្ញុំមិនអាចយល់ពីខ្ញុំឡេីយ​ ខ្ញុំអាចនឹងជំពាក់គុណអ្នកគ្រប់គ្នា​ ហេីយអ្នកគ្រប់គ្នាដែលនៅជុំវិញខ្លួនខ្ញុំក៏អាចជំពាក់គុណខ្ញុំវិញដូចគ្នាដែរ​ តែអ្នកក៏អាចនិយាយពាក្យនេះដូចជាខ្ញុំនិយាយបាន​ដែរ​ ព្រោះរឿងហេតុដែលកេីតមកមួយៗគឺសុទ្ធតែមានហេតុគ្រប់ដែលអាចបង្កេីតជាផលបាន​ ។ អ្នកដែលចង់បានគុណស្រ័យពីខ្ញុំបេីចង់បានយកចុះសម្រាប់ខ្ញុំវិញមិនបានមានពាក្យថាគុណស្រ័យនេះទៅលេីអ្នកណាឡេីយ​ អ្វីៗខ្ញុំធ្វេីសម្រាប់មនុស្សជុំវិញខ្លួនខ្ញុំដោយការស្រឡាញ់រាប់អាន​ ហេីយក៏បន្តរស់នៅក្នុងឆាកជីវិតក្នុងក្រុមគ្រួសារខ្ញុំតាមធម្្មតាឡេីងវិញសរុបមកគឺ​ គ្រប់គ្នាមានហេតុផលក្នុងការរស់នៅរៀងខ្លួន​ គ្មានអ្នកខុសគ្មានអ្នកត្រូវឡេីយ​ ឆាកជីវិតជាមនុស្សម្នាក់​ៗ​ វាគ្រាន់តែជាខ្សែរឿងខ្នាតវែង​ ឬក័ខ្នាតខ្លី​ ឬក៏រឿងបែបកំសត់​ បែបកំប្លែង​ បែបមនោសញ្ចេតនា​ បែបរន្ធត់​តែប៉ុណ្ណោះ​ ។ 

S

Comments