មិត្តដែលយល់ចិត្ត

#មិត្តដែលយល់ចិត្ត​ គ្មាននរណាកើត​មក​សម្រាប់​យល់​ចិត្ត​នរណាម្នាក់​ឡើយ​ ព្រោះ​សូម្បីតែ​ពួក​​គេ​ក៏​មិន​យល់​ចិត្ត​ខ្លួនឯង​ដែរ ។ អនុញ្ញាតិ​ឱ្យ​​សេចក្តី​ស្ងប់ស្ងាត់កើត​ឡើងខណៈនេះ​ ​​ដែលជា​ឱកាស​​អាច​ឱ្យ​យើង​ស្វែង​យល់​ពី​ធម្មជាតិ​នៃ​​ចិត្ត​បាន ។ ស្ងាត់​រហូត​អាច​ស្តាប់​សំឡេង​នៃ​ចិត្ត​គិតនិយាយពី​ចំណង់ ពី​សេចក្តី​ត្រូវការ ពីការ​ខូចចិត្តឈឺចាប់ ពីសេចក្តី​រីករាយ ស្រឡាញ់​ ខឹងស្អប់​... ។ ​បុគ្គល​ដែល​មាន​គុណ​ភាព​គឺ​អាច​ស្តាប់​ចិត្ត​របស់​ខ្លួនឯងបាន​ច្បាស់​​ អាច​ស្គាល់​មុខ​មាត់​របស់​ចិត្ត ហើយ​អនុញ្ញាតិ​ឱ្យ​វា​កើត​និង​រលត់​តាម​ធម្មតា ។ លោក​នេះ​ គ្មាន​មិត្ត​ គ្មាន​មនុស្ស​យល់​ចិត្ត​ទេ មានតែ​សេចក្តី​ដឹង​ខ្លួន​របស់​យើង​តែ​មួយ​ប៉ុណ្ណោះ​ដែល​អាច​យល់​គ្រប់យ៉ាង​បាន​ ។ ឈរ​ត្រង់​ចំនុច​នេះ យើង​លែង​ចំណាយ​ពេល​វេលា​បកស្រាយ​ដើម្បី​ឱ្យ​គេ​យល់ និង លែង​ស្វែងរក​មនុស្ស​ដែល​យល់​ចិត្ត​ ។ ភារៈចុងក្រោយ​ គឺ​ជា​ដំណើរ​ផ្សង​ព្រេង​ដើម្បី​ស្វែង​រក​ខ្លួនឯង(សេចក្តីដឹងខ្លួន)​ធ្វើ​ជា​មិត្ត​តែ​ប៉ុណ្ណោះ ។

Comments