រឿងគប្បីដឹងក្នុងជីវិត

ពេលដែលជីវិតអ្នកដួលដុនដាប មិនខ្វះទេជើងដែលមកជាន់អ្នកឲ្យលិចកប់ភក់ គឺជាន់ហើយជាន់ទៀត ជាន់រហូតដល់អ្នកមានអារម្មណ៍ថាជិតដាច់ខ្យល់ស្លាប់... ប៉ុន្តែទន្ទឹមនឹងនោះ ក៏មានដៃដ៏ល្អបរិសុទ្ធ ដែលហុចឱ្យអ្នកតោងក្រោកឈរ គឺដៃប្រកបដោយក្ដីមេត្តាករុណា ដៃដែលមានបេះដូងបរិសុទ្ធ ជួយអ្នកដោយមិនគិតពីផលប្រយោជន៍តបស្នងពីអ្នកឡើយ 🙏❤️ ពេលនោះហើយដែលអ្នកគួរតែដឹង ហើយចាំមុខគេឲ្យច្បាស់ រហូតពេញមួយជីវិត ព្រោះមនុស្សល្អរបៀបនេះមិនមានច្រើនទេនៅក្នុងពិភពជីវិតរបស់អ្នក 🙏❤️ ចំណែកជើងដ៏អាក្រក់គ្រោតគ្រាតដែលជាន់ជីវិតអ្នកឱ្យដុនដាបពេលអ្នកដួលនោះ អ្នកមិនបាច់ចាំមុខពួកគេក៏បានដែរ ព្រោះវាធ្វើអោយអ្នកឈឺចាប់ .....
ហើយខណៈពេលដែលយើង...កំពុងនៅលើគ្រែ មានមនុស្សជាច្រើនទៀត...កំពុងតស៊ូដើម្បី ជីវិត។... “ អ្នកប្រហែលមិនមានអ្វីគ្រប់យ៉ាងច្រើន ជាងអ្នកដទៃមាន ប៉ុន្តែអ្នកអាចមាន អ្វីដែលមនុស្សជាច្រើនប្រាថ្នាចង់មាន ។ ដូច្នេះចូរអរគុណរាល់អ្វីគ្រប់យ៉ាងនៅក្នុងជីវិត ព្រោះជីវិតរបស់អ្នកប្រសើរច្រើនជាង អ្វីដែលអ្នកគិត “good Night Everyone

Comments