តស៊ូបន្ត កុំចុះចាញ់

មិនមែនមានតែអ្នកម្នាក់ដែលត្រូវជួបឧបសគ្គ សេចក្តីលំបាក ភាពនឿយហត់ ។ មិនមែនមានតែអ្នកម្នាក់ដែលជួបមនុស្សអាក្រក់ ចូលមកដើម្បីកេងប្រវ័ញ្ច ដើម្បីរកប្រយោជន៍ដែរ ។ ឈប់គិតថាខ្លួនឯង " សំណាងអាក្រក់ " ឈប់គិតថា" គ្មានវាសនា " ឈប់គិតថា " ពិភពលោកលម្អៀង " ឈប់ត្អូញត្អែរនៅពេលណា " អស់កម្ម" ។ ជឿចុះ ! គ្មាននរណាម្នាក់ដែលមានសំណាងល្អគ្រប់រឿង គ្មាននរណាម្នាក់បដិសេធសេចក្តីទុក្ខបាន១០០% ហើយក៏គ្មានអ្វីដែលទទួលបានមកដោយមិនត្រូវផ្តោះ ប្តូរនោះដែរ ។ ប្រសិនបើអ្នកជឿអ្វីគ្រប់យ៉ាងដែលបានជួប មិនមែនមាន តែអ្នកម្នាក់ដែលត្រូវប្រឈមមុខជាមួយនឹងវា អ្នកនឹង មិនខាតពេលវេលា " ចោទជាសំណួរ " នោះដែរ ពីព្រោះអត្ថន័យនៃការមានដង្ហើម គឺជា " ការតស៊ូ " ដើម្បីការរស់រានមានជីវិត មិនមែនរស់នៅដើម្បី " ចុះចាញ់ " ចំពោះវាសនានោះទេ ... 

Comments