អត្ថបទនិយាយពីអំបិល

អំបិលសមុទ្ទមានអត្ថប្រយោជន៍ច្រើនសម្រាប់សុខភាព ដោយវាមានសារធាតុរ៉ែចម្បងដែលជួយដល់ឆ្អឹង និងសុខភាពទូទៅដូចជា ដែក កាល់ស្យូម ប៉ូតាស្យូម ម៉ាញេស្យូម និងស័ង្កសី។ មិនត្រឹមតែប៉ុណ្ណោះ អំបិលសមុទ្ទក៏មានប្រយោជន៍សម្រាប់ស្បែកផងដែរ ដោយជួយសម្អាត និងបំបាត់មេរោគមួយចំនួន។

អំបិលដែលលក់លើទីផ្សារមានប្រភេទផ្សេងៗ ដែលមិនមែនទាំងអស់ជាអំបិលសមុទ្ទសុទ្ធទេ។ អំបិលម៉ដ្ឋភាគច្រើនមានប្រភពពីអំបិលរ៉ែដែលជីកនឹងកែឆ្នៃនៅខេត្តនគររាជសីមា ប្រទេសថៃ។ អំបិលប្រភេទនេះមានភាពប្រៃខ្លាំង ហើយប្រើប្រាស់ជាយូរអាចប៉ះពាល់ដល់សុខភាព។

អំបិលគ្រួសជាអំបិលសមុទ្ទដែលមិនទាន់បានរំលាយស្អាត ដោយនៅមានដីចូលរួម។ ដើម្បីឲ្យអំបិលសមុទ្ទស្អាត គេនឹងរំលាយអំបិលនោះ រួចត្រងទឹកអំបិលអោយកករដីចេញ ហើយស្ងោអោយរីងក្លាយជាផ្ការអំបិល។ ដំណើរការនេះចំណាយថវិការមិនតិច ដែលបណ្តាលអោយតម្លៃអំបិលខ្ពស់ជាងធម្មតា។

តម្លៃអំបិលនៅលើទីផ្សារយើងអាចឃើញភាពខុសគ្នា៖

  • អំបិលម៉ដ្ឋសៀមដែលច្រកថង់នៅប្រទេសថៃ មានតម្លៃប្រហែល ២០០០ រៀលក្នុងមួយគីឡូក្រាម។
  • អំបិលម៉ដ្ឋសៀមដែលច្រកថង់នៅប្រទេសកម្ពុជា មួយកញ្ចប់ (ប្រហែល ៨ ខាំ) តម្លៃប្រហែល ១០០០ រៀល។
  • អំបិលសមុទ្ទដែលបានកែឆ្នៃអាចមានតម្លៃលើសពី ៣០០០ រៀលក្នុងមួយគីឡូក្រាម។

ទោះអំបិលសមុទ្ទដែលបានកែឆ្នៃមានតម្លៃខ្ពស់ជាងអំបិលម៉ដ្ឋពី ១០០០ ដល់ ២០០០ រៀលក្តី ក៏សូមប្រើវាដោយសារសុខភាពល្អ។ ដោយសារយើងប្រើអំបិលក្នុងបរិមាណតិចៗតែប៉ុណ្ណោះ ការចំណាយបន្ថែមនេះមិនអស់ច្រើនទេ។

Comments