ចូរមានមេត្តាគ្រប់គ្នា

មេត្តានាំអោយឈ្នះឬស្យារបស់ខ្លួនឯងបាន.... មេត្តាមានអំណាចលើគ្រប់មនុស្សទាំងអស់.... មេត្តានាំអោយមានគុណមធ៍ គុណធម៍ នាំអោយមានមេត្តា..... មេត្តា នឹង ធ្វើអោយយើងយល់អ្នកដទៃច្រើនឡើង! គេនិយាយមិនចូលត្រចៀករបស់យើង យើងក៏យល់ គេធ្វើមិនត្រូវចិត្តរបស់យើង យើងក៏យល់ គេគិតខុសពីយើង យើងក៏យល់ គេធ្វើខុស គេមានកំហុស យើងក៏យល់ .. ពីព្រោះគេ គឺជាមនុស្ស មាន -ខុស- ត្រូវ - ល្ងង់- ឆ្លាត មិនខុសពីយើង .. ក្តីមេត្តាខ្លួនឯង នៅពេលយើងធ្វើមិនត្រូវចិត្តខ្លួនឯង ក្តីមេត្តាចំពោះអ្នកដទៃ នៅពេលគេធ្វើមិនត្រូវចិត្តយើង ។ ក្តីមេត្តាធ្វើអោយយើងម្នាក់ៗបានល្អប្រសើរឡើង ក្តីមេត្តាធ្វើអោយយើងយល់ចំពោះអ្នកដទៃ ច្រើនឡើង ។ -កំភ្លេចផ្តល់ក្តីមេត្តាចំពោះមនុស្សគ្រប់រូប រួមទាំងខ្លួនឯងដែរ ៚

Comments