ព្រោះអ្វីទើបខ្មែរចំណាកស្រុក


គ្មានអ្នកណាម្នាក់ ចង់ចាកចេញពីប្រទេសកំណើតខ្លួន ចោល ប្រពន្ធ កូន ឪពុកម្តាយជាទីស្រឡាញ់ ទៅស្វែងរកការងារ ដើម្បីកសាងជីវភាពអោយប្រសើរឡើង នៅប្រទេសជិត ខាងនោះទេ ប៉ុន្តែដោយសារតែជីវិតគ្រួសាររបស់ខ្លួន ប្រឈមបញ្ហាជាមួយនឹងការខ្វះខាតខ្លាំង ទើបសម្រេចចិត្តឃ្លាតឆ្ងាយពីមាតុភូមិ ធ្វើជា កម្មករចំណាកស្រុក ។ ប្រសិនបើយើងធ្វើការប្រៀបធៀបចំនួននៃប្រជាជននៅក្នុង ប្រទេសជិតខាងយើង ប្រទេសថៃមានចំនួន ៦៩.៤២លាន នាក់ (២០១៨) ប្រទេសវៀតណាម មានចំនួននៃប្រជាជន ៩៥.៥៤លាននាក់ (២០១៨) ។ គេមានប្រជាជនច្រើនជាងយើង ឆ្ងាយណាស់ ប៉ុន្តែគេមិនមានជម្លោះដីធ្លីដូចខ្មែរ ការធ្វើស្រែ ចម្ការ ដាំដំណាំផ្សេងៗ ចិញ្ចឹមសត្វ ប្រជាជនរបស់គេ អាចផ្គត់ផ្គង់ក្នុងប្រទេសរបស់គេគ្រប់គ្រាន់ រហូតលក់មកដល់ ខ្មែរ ១៦លាននាក់ទៀតផង ។ នៅពេលត្រូវទៅពិនិត្យ និងព្យាបាលជំងឺ ភាគច្រើនខ្មែរ រត់ទៅរកពេទ្យគេ ស្ពាយទាំងលុយទៅជាមួយ ដើម្បី ប្រគេនដល់ពេទ្យរបស់គេ ! តើយើងមានអ្វី? ហើយយើងកំពុងធ្វើអ្វីពិតប្រាកដ?


Comments