យល់ដឹងអំពីអត្រាប្រាក់ចំណេញក្នុងអាជីវកម្ម
១. ឧទាហរណ៍អាជីវកម្ម និងការគណនាប្រាក់ចំណេញ លោកហុងបានជួលផ្ទះមួយកន្លែងដើម្បីបើកហាងអាហារ។ បន្ទាប់ពីបានជួលផ្ទះ គាត់បានចំណាយសំភារៈតុបតែង និងគ្រឿងអាហារចាប់ផ្តើមអាជីវកម្មជាង ១០,០០០ ដុល្លារ។
ក្នុងខែដំបូង គាត់មានចំណូលពីការលក់បាន ៦,០០០ ដុល្លារ។ ចំណាយសរុបលើគ្រឿងអាហារបាន ២,៥០០ ដុល្លារ។ ចំណាយផ្សេងៗ (ថ្លៃជួល ប្រាក់ខែបុគ្គលិក ទឹក ភ្លើង) សរុប ២,០០០ ដុល្លារ។ ដូច្នេះ ប្រាក់ចំណេញសុទ្ធរបស់គាត់គឺ ១,៥០០ ដុល្លារ។
ការគណនាអត្រាប្រាក់ចំណេញ:
- ដើមទុន: ១០,០០០ ដុល្លារ
- ប្រាក់ចំណេញ: ១,៥០០ ដុល្លារ
=> អត្រាប្រាក់ចំណេញ = (១,៥០០ / ១០,០០០) × ១០០ = ១៥% (ក្នុងមួយខែ)
២. ហេតុអ្វីបានជារកស៊ីត្រូវគិតពីអត្រាប្រាក់ចំណេញ?
- ប្រៀបធៀបទៅនឹងការដាក់ផ្ញើធនាគា
- បើយើងដាក់លុយក្នុងធនាគា អត្រាការប្រាក់អាចចាប់ពី ៦%-៧% ក្នុងមួយឆ្នាំ (ប្រហែល ០.៥%-០.៦% ក្នុងមួយខែ)
- បើអាជីវកម្មបានប្រាក់ចំណេញតិចជាងនេះ គួរពិចារណាដាក់លុយក្នុងធនាគា
- ការខ្ចីលុយពីធនាគា
- បើយើងខ្ចីលុយមករកស៊ី ត្រូវគិតពីសមត្ថភាពបង់ការប្រាក់
- ឧទាហរណ៍: បើលោកសុខខ្ចី ១០,០០០ ដុល្លារ សងការប្រាក់ ៣៥០ ដុល្លារ/ខែ ប្រាក់ចំណេញ ១,៥០០ ដុល្លារ/ខែ គាត់អាចបង់ការប្រាក់បាន
- បើចំណេញតិចជាងការសងធនាគា អាជីវកម្មនឹងខាតបង់
៣. ប្រៀបធៀបរបរនឹងរបរ (Biz Portfolio)
- មិនគួរចងពងមាន់ទាំងអស់ក្នុងកន្ត្រកតែមួយ (Diversification)
- អ្នកជំនួញធំៗបង្កើតអាជីវកម្មច្រើនដើម្បីបន្ថែមប្រភពចំណូល
- គួរចាប់ផ្តើមពីរបរដែលមានឱកាសចំណេញខ្ពស់ និងហានិភ័យទាប
៤. ប្រៀបធៀបទៅនឹងហានិភ័យ
- មិនមែនរបរមួយៗហានិភ័យខ្ពស់នឹងមានប្រាក់ចំណេញខ្ពស់ជានិច្ច
- របរខ្លះហានិភ័យទាប ប្រាក់ចំណេញខ្ពស់
- មុននឹងចូលទៅអាជីវកម្មថ្មី ត្រូវវាយតម្លៃហានិភ័យ និងឱកាសចំណេញ
សេចក្ដីសន្និដ្ឋាន
- គិតអត្រាប្រាក់ចំណេញសម្រាប់ប៉ាន់ស្មានប្រសិទ្ធភាពអាជីវកម្ម
- ប្រៀបធៀបជាមួយការប្រាក់ធនាគា និងការខ្ចីលុយ
- បង្កើតប្រភពចំណូលច្រើន (Diversification) ដើម្បីកាត់បន្ថយហានិភ័យ



