Happy Valentine’s Day
សុំអោយស្រឡាញ់ខ្ញុំដោយហេតុផល
" អ្នកស្រឡាញ់ខ្ញុំ " កុំស្រឡាញ់ខ្ញុំ ព្រោះ...ខ្ញុំល្អ
ពីព្រោះបើថ្ងៃណាមួយខ្ញុំធ្វើ....មិនល្អ
#អ្នកនឹងមិនស្រឡាញ់ខ្ញុំ
កុំស្រឡាញ់ខ្ញុំ ព្រោះ...ខ្ញុំស្អាត
ពីព្រោះនៅពេលណាខ្ញុំចាស់ទៅ
#អ្នកនឹងមិនស្រឡាញ់ខ្ញុំ
កុំស្រឡាញ់ខ្ញុំ..ព្រោះខ្ញុំសក្តិសមជាមួយនឹងអ្នក
ពីព្រោះបើថ្ងៃណាមួយ...ខ្ញុំអស់ប្រយោជន៍
#អ្នកនឹងមិនស្រឡាញ់ខ្ញុំ ប៉ុន្តែ
សូមអោយអ្នកស្រឡាញ់ខ្ញុំ ដោយហេតុផល
" អ្នកស្រឡាញ់ខ្ញុំ " ព្រមឲ្យអភ័យ នៅពេលណាខ្ញុំធ្វើខុស
ព្រមផ្តល់កម្លាំងចិត្តដល់ខ្ញុំ នៅពេលណាខ្ញុំភ្លាត់ខុស ហើយ
ព្រមដើរកាន់ដៃគ្នាអោយជាប់ ព្រមចាស់ទៅជាមួយ
គ្នា រហូតដល់ថ្ងៃចុងក្រោយនៃជីវិត ។
Happy Valentine's Day...


