ឈប់គិតតូចចុត្តនឹងខ្លួនតទៅទៀត
មនុស្សខ្លះបានបញ្ចប់ការសិក្សានៅអាយុ២២ឆ្នាំ ប៉ុន្តែ
ត្រូវរង់ចាំរយៈពេល ៥ ឆ្នាំទៀត មុនពេលទទួលបាន
ការងារល្អ ។
មនុស្សខ្លះក្លាយជា CEO នៅអាយុ ២៥ឆ្នាំ ហើយ
បានស្លាប់នៅអាយុ ៥០ឆ្នាំ ខណៈពេលមានអ្នកខ្លះ
ក្លាយជា CEO នៅអាយុ ៥០ឆ្នាំ ហើយរស់នៅ
រហូតដល់អាយុ ៩០ឆ្នាំ ។
មានមនុស្សខ្លះនៅលីវ ខណៈពេលមិត្តភក្តិខ្លះ
ដែលរៀនសូត្រជំនាន់ជាមួយគ្នា ក៏បានក្លាយជា
ឪពុក ម្តាយគេ ។
ប្រធានាធិបតីអាមេរិក បារ៉ាក់អូបាម៉ា បានចូលនិវត្តន៍
នៅអាយុ ៥៥ឆ្នាំ រី Trum ក្លាយជាប្រធានាធិបតី
សហរដ្ឋអាមេរិកនៅអាយុ ៧០ឆ្នាំ ។
មនុស្សនៅជុំវិញអ្នក ខ្លះអាចបោះជំហានទៅមុខ
មុនអ្នក ខ្លះទៀតនៅដើរពីក្រោយអ្នក ។
មនុស្សគ្រប់រូបក្នុងលោក ធ្វើការដោយផ្អែកលើ
Time Zone របស់ពួកគេរៀងៗខ្លួន ប៉ុន្តែមនុស្ស
គ្រប់រូបកំពុងរត់ប្រណាំងជាមួយនឹងពេលវេលា
របស់ពួកគេ ។
ចូរកុំច្រណែនគេ ! ពួកគេស្ថិតនៅ Time Zone របស់
ពួកគេ ហើយអ្នកស្ថិតនៅTime Zone របស់
អ្នក ។ ដូច្នេះសម្រាក អ្នកមិនយឺត អ្នកមិនលឿន
អ្នកមានពេលវេលាច្រើនសម្រាប់ផ្តល់អោយខ្លួនឯង៕៚


