ខ្ជិលគ្រប់យ៉ាងទើបល្អ



មែនទែនទៅ...មកដល់ពេលនេះខ្ញុំមានអារម្មណ៍ថាខ្លួនឯងស្ងប់ស្ងាត់បានច្រេីន​ ហាមចិត្តកុំឱ្យគិតច្រេីនក៏បានច្រេីន​ លែងមានចិត្តប្រកាន់ច្រេីន​ ពិសេសគឺចិត្តលែងចង់ចាញ់ឈ្នះ​ ឈ្លោះប្រកែក​ ឬក្តៅក្រហាយជាមួយនរណាទៀតហេីយ!   ចង់គេរាប់អាន​ មិនរាប់អាន​ ក៏ហីទៅ។
 ចង់គេកុហក​ ក៏កុហកទៅ​ កុំឱ្យតែបោកប្រាស់ ។
ចង់គេនិយាយអី​ ក៏និយាយទៅខ្ជិលតវ៉ា​ បកស្រាយ​ ពេលហត់គេនឹងឈប់ឯង ចង់គេនិយាយដេីមក្រោយខ្នងអីក៏និយាយទៅ​ សំខាន់អ្នកនិយាយហ្នឹងដឹងខ្លួនឯងហេីយថានិយាយពិត​ ឬបំពាន។
ចង់គេខ្សែលេីក៏ខ្សែទៅ​ តែមិនអីទេ​ គឺត្រឹមរាប់រកគ្នាបានតែម្តងៗប៉ុណ្ណោះ។
 ចង់គេស្អប់ក៏ស្អប់ចុះ​ យេីងមិនដឹងមិនខ្វល់យេីងក៏បានសុខក្នុងចិត្ត។ 
ចង់គេធ្វេីអីធ្វេីទៅ​ កុំឱ្យតែមកបំពានខ្ញុំ.... 
សរុបមក​ មួយរយៈនឹងខ្ជិលគ្រប់យ៉ាង...ខ្ជិលខឹង​ ខ្ជិលអន់ចិត្ត​ ខ្ជិលឈ្លោះ​ ខ្ជិលប្រកែក​ ខ្ជិលគិតច្រេីន...ខ្ជិលខ្វល់មនុស្សដែលមិនចម្រេីននឹងជីវិតយេីង!

Comments

mdmukul
ខ្ញុំចូលចិត្តអានអត្ថបទ។នេះគឺជាគន្លឹះ និងការពិត។🥰