ប្រសិនបើអ្នកក្រឡេកមើលគំនូរមួយផ្ទាំងនេះអ្នកនឹងគិតថាវាគ្រាន់តែជាគំនូរសត្វឆ្មាមួយក្បាលឃើញកន្ទុយពស់វែកចេញពីរន្ធកណ្តុរហើយវាប្រឹងយកជើងទាញចេញ ពីព្រោះវាគិតថានេះជាកន្ទុយរបស់សត្វ កណ្តុរ។ ក្រោយមក ទើបខ្ញុំដឹងថាវាជាគំនូរមួយផ្ទាំងដ៏ល្បីឈ្មោះរបស់វិចិត្រករជនជាតិអ៉ីតាលី ឈ្មោះ #MarcoMelgrati ដែលគំនូរនេះមានអត្ថន័យចង់រំលេចឲ្យឃើញថា « អ្នកនឹងមិនអាចដឹងទេថាអ្នកកំពុងតែលេងជាមួយអ្នកណាឡើយ ដូច្នេះក្នុងមួយជីវិតរបស់អ្នកត្រូវតែផ្តល់ការគោរពដល់មនុស្សគ្រប់រូប» ក្នុងតថភាពជាក់ស្តែង រាល់អ្វីដែលយើងបានឃើញ គ្រាន់តែជាផ្នែកមួយតូចប៉ុណ្ណោះ ហើយអ្វីដែលយើងមិនបានឃើញវាដូចជាផ្ទាំងទឹកកកដ៏ធំដែលស្ថិតនៅក្រោមផ្ទៃសមុទ្រ។
ជួនកាលអ្នកគិតថាគ្មាននរណាម្នាក់ដឹងថាអ្នកកំពុងតែធ្វើអ្វី តែតាមពិតពួកគេកំពុងតែអង្កេតមើលអ្នក ហើយគេដឹងច្បាស់ថាអ្នកជានរណាយូរមកហើយ ដូច្នេះចូរប្រយ័ត្នប្រយែងចំពោះការនិយាយស្តី និងអាកប្បកិរិយារបស់អ្នក ពីព្រោះអ្នកមិនដឹងទេថានឹងមានរឿងអ្វីកើតឡើងប្រសិនបើអ្នកធ្វើអ្វីដែលប៉ះពាល់ដល់ពួកគេ។ ដូច្នេះចូរគ្រប់គ្រងអារម្មណ៍របស់អ្នក ស្មោះត្រង់ ចេះយោគយល់ និងគោរពដល់អ្នកដ៏ទៃ។ កំអោយ កាប្រម៉ាតកើតជាកំហុសដ៏ធំបំផុតក្នុងជីវិតអ្នក...