តើចិត្តមិនដាច់ធ្វើជាស្តេចមិនបាន?

មនោសញ្ចេតនាល្អមិនអាចកាត់ផ្តាច់ តែបេីមនុស្សមានល្បិចត្រូវកាត់អោយដាច់ 💔 ត្រូវមានអភ័យទានមានសម្រាប់មនុស្សគ្រប់គ្នា មនុស្សអាក្រក់មិនគួរអោយស្អប់ទេ គួរអោយអាណិតច្រេីនជាង ខ្លួនត្រង់មិនខ្លាចស្រមោលវៀច ជេីងត្រង់មិនខ្លាចស្បែកជេីងកោង មនុស្សល្អមិនខ្លាចការពិត... 👉កុំប្រើមនោសញ្ជេតនា ដើម្បីធ្វើរឿងអយុត្តិធម៍សំរាប់ខ្លួន កុំប្រើមនោសញ្ជេតនា ក្នុងការដោះស្រាយរឿងធំៗ កុំប្រើមនោសញ្ជេតនា រហូតទាល់តែអស់ពីខ្លួន អ្វីក៏ដោយ អោយតែប្រើអារម្មណ៍ ប្រើបេះដូង ប្រើការស្រលាញ់ ប្រើមនោសញ្ជេតនា រឿងទាំងនោះនឹងត្រូវរងរបួសខ្លួនឯង ឈឺចាប់ខ្លួនឯង ហើយអាចទទួលរឿងអយុត្តិធម៍ ឬ ត្រូវអស់ពីខ្លួន។ ចិត្តមិនដាច់ ធ្វើស្តេចមិនបាន បើរឿងអីតិចចេះតែមនោសញ្ជេតនាចូល គឺមិនអាចដោះលែងខ្លួនពីតំបន់ បរិបទ និងមនុស្សមិនល្អបាននោះទេ។ ដោយសារក្តីស្រលាញ់ មនុស្សសុខចិត្តធ្វើគ ធ្វើថ្លង់ ធ្វើមិនឃើញ រឿងមិនល្អទាំងអស់ ទោះលង់ខ្លួនយ៉ាងណាក៏ដោយ។ សាកដកឃ្លា សាកដកក្តីស្រលាញ់ចេញ សាកចំណាយពេលសំរាប់ខ្លួនឯងគិតអោយច្បាស់បន្តិចទើបដឹងថា យើងធ្វើគ្រប់យ៉ាងដើម្បីគេ ហើយយើងផ្តល់ឱកាសអោយមនុស្សមិនល្អវាយលុកចិត្តយើងរហូត ដូច្នេះទើបព្រះសង្ឃបួសមិនអាចប្រើក្តីស្រលាញ់បាន ព្រោះការប្រើក្តីស្រលាញ់ទៅលើផ្នែកណាមួយនៃជីវិត វានឹងបំផ្លាញយើងដោយកាមកិលេស ការចង់ឈ្នះ ការមានចំណង់ ការចង់មានចង់បានមិនចេះឈប់។ ទំលាក់មនោសញ្ជេតនាចុះ បានដឹងថាពិភពលោកហ្នឹងស្វាង យល់ថាអីល្អ អីអាក្រក់ អីការពិត និងអីក្លែងក្លាយ។ 


Comments