ត្រូវចាំគ្រួសារគឺសំខាន់ជាងគេ
ចងចាំទុក! គ្រួសារសំខាន់ជាទីបំផុត
សាកល្បងសង្កេតនៅពេលឈឺ ឬ ជិតស្លាប់
.....អ្នកណានៅក្បែរយើងជានិច្ច?
មិត្តភក្តិយ៉ាងហោចមកសួរសុខទុក្ខ ១- ២ ម៉ោង
ចៅហ្វាយនាយយ៉ាងហោចជូនបាច់ផ្កា សួរសុខទុក្ខ ៥នាទី
កូន ប្រពន្ធ ពួកគាត់នៅជាមួយយើងគ្រប់ពេលវេលា ។
នៅពេលរឹងមាំ នៅពេលល្បីល្បាញ នៅពេលមានផល
ប្រយោជន៍ នរណាៗក៏ប្រមូលក្បាលគ្នាចូលមករក....នៅពេល អស់ផលប្រយោជន៍ នៅពេលជិតស្លាប់ ស្ទើរមិនមានសល់ នរណាម្នាក់ នៅសល់តែគ្រួសារ ។
👉 ត្រូវយកចិត្តទុកដាក់គ្រួសារ
👉 ឈប់ឃើញអ្នកដទៃល្អជាងគ្រួសារ
👉 ឈប់និយាយទ្រគោះបោះបោកដាក់គ្រួសារ ធ្វើ
អោយខូចចិត្ត ពីព្រោះនៅពេលមិនមាននៅសល់អ្វី មាន
តែគ្រួសារទេ ដែលគាត់នៅជាមួយនឹងយើង និង
មើលថែទាំយើងល្អបំផុត ។
មនុស្សប្រុសដែលល្អ
មិនមែនជាមនុស្សប្រុសដែលនិយាយផ្អែម ឬ
ពូកែខាងផ្គាប់ចិត្ត តែចិត្តព្រាន ប៉ុន្តែគឺ ជាមនុស្ស
ប្រុស ដែលស្រលាញ់គ្រួសារខ្លាំងបំផុត នឹង ផ្តល់អោយគ្រួសារច្រើនបំផុត ។
មនុស្សស្រីដែលសំណាង ល្អ បំផុត
មិនមែនជាមនុស្ស ស្រី ដែលបានស្វាមីមានទ្រព្យ
ច្រើនទេ ប៉ុន្តែ ជាមនុស្សស្រីដែលបានស្វាមី ស្រលាញ់នាង
បំផុត នឹង ផ្តល់អោយនាងច្រើនបំផុត!
មានប្រពន្ធម្នាក់ដែលល្អ ចូរថែរក្សាទុកអោយបានល្អ កុំអោយបាត់បង់ ព្រោះគាត់គឺជាមនុស្សម្នាក់ដែលអាចមើលថែរក្សាយើងនៅថ្ងៃខាងមុខបន្ទាប់ពីឪពុកម្តាយនិងគ្រួសារ សូមផ្តល់ការគោរពនិងផ្តល់តម្លៃអោយគាត់អោយបានច្រើនបំផុត កុំចាត់ទុកអ្នកដទៃសំខាន់ពេក ព្រោះពេលយើងឈឺគ្មានអ្នកណាមើលថែយើងក្រៅពីគាត់ទេ ..


