វិធីធ្វើអោយមានលឿន
កាលពី៣ថ្ងៃមុនខ្ញុំទៅជប់លៀងផ្ទះគេ បានជួបនឹងបងប្រុសម្នាក់ និយាយលេងជាមួយគាត់ ហើយគាត់ក៏រៀបរាប់ពីជីវិតគាត់ថា កាលមុនគាត់ក្រខ្លាំងណាស់...ក្រហៅលែងលឺ។ ប៉ុន្តែជីវិតគាត់ពេលនេះប្រែប្រួល ធូធារ មានផ្ទះវីឡា ឡានទំនើប មុខរបររកសុី លុយចូលមួយខែៗរាប់ម៉ឺនដុល្លា ចាយមិនអស់ គឺប្រែប្រួលខ្លាំងត្រឹមតែរយៈពេល៣ឆ្នាំ...!
ខ្ញុំសួរថាហេតុអីបានបងផ្លាស់ប្តូរលឿនម្លេះ? មានក្បួន ឬវិធីសាស្ត្រអី? គាត់ថាគឺមានក្បួនសំងាត់ តែគាត់និយាយប្រាប់ម្តងហើយហាមប្រាប់ទៅអ្នកដ៏ទៃ ហាមផុសលើហ្វេសប៊ុក...!! ខ្ញុំក៏ងក់ក្បាលយល់ព្រម... 🙏🙏
គាត់ថាគាត់មានក្បួនដែលអាចគណនាដឹងថាលេខឆ្នោតចេញលេខប៉ុន្មាន ហើយមួយខែចាក់ត្រូវបាន ៣ដងប៉ុណ្ណោះ!... ឥលូវគាត់ប្រាប់ក្បួន តែកុំលោភលន់អោយសោះ.. ខ្ញុំងក់ក្បាលទៀត
ពេលហ្នឹងគាត់បានយកប៊ិច ក្រដាសមួយសន្លឹក មកគូសវាស គុណបូកចុះឡើង ហើយនិយាយពន្យល់ពីការគណនាជិត១៥នាទី ចុងក្រោយប្រាប់ថាអូនឯងចាំមើលវានឹងចេញលេខនេះ... ខ្ញុំក៏ងក់ក្បាលទៀត។
ខ្ញុំចង់ប្រាប់បងប្អូនថាក្បួនគាត់ត្រូវមែន... តែពេលគាត់ពន្យល់ហ្នឹង ខ្ញុំស្តាប់អត់លឺថាគាត់និយាយអីខ្លះទេ ដោយសារថ្លង់សំលេងគេចំរៀងគេចាក់លឺៗពេក...បានត្រឹមតែងក់ក្បាល 😨 រឿងនេះចាត់ទុកជាមេរៀនថា ថ្ងៃក្រោយកុំអង្គុយជិតធុងបាសចម្រៀង វានាំអោយបាត់បង់ឱកាសល្អៗ... 😨


