មនុស្សមានគ្រប់ប្រភេទលើបណ្តាញសង្គម

នៅលើបណ្តាញទំនាក់ទំនងសង្គម ប្រមូលផ្តុំចម្រុះទៅដោយ មនុស្សគ្រប់ប្រភេទ : - មនុស្សចាំលួចចូលទៅអានសារ comments របស់អ្នកដទៃ - មនុស្សចាំវាយប្រហារអ្នកដទៃ នៅពេលនរណាម្នាក់សរសេរអ្វីទៅខ្លួន មិនពេញចិត្ត ។ - មនុស្សចាំតែតាមដានរឿងរបស់អ្នកដទៃ មើលឱ្យតែឃើញ នរណាម្នាក់សរសេរ ផុសអ្វីផ្សេងៗនៅលើ status គិតថា អ្នកដទៃសរសេរដៀមដាមដាក់ខ្លួន (មនុស្សប្រភេទហ្នឹង ជិតកើតរោគឆ្កួត ហើយគ្មានសេចក្តីសុខនោះទេ) ! - មនុស្សចាំចាប់កំហុសអ្នកដទៃ មិនពេញចិត្តអ្វីដែលគេសរសេរ ឬរូបភាពដែលគេផុស ប្រមូលគ្នារាយការណ៍ទៅហ្វេសប៊ុកឱ្យប្លុក ចោល លាបពណ៌ អ្នកដទៃ យករូបថតរបស់គេមកផុសវាយប្រហារ ប្រមូលមនុស្ស ក្នុងក្រុមឱ្យចុច LIKE SHARE Comments Tag....មិនខុសពីអង្គការចាត់តាំង !! សូមលេងដោយសេចក្តីថ្លៃថ្នូរ...

Comments