ខ្វះកន្លះ ជាការចាប់ផ្ដើមទាមទារការចាក់បំពេញ ប៉ុន្តែការខ្វះកន្លះរបស់ចិត្តគិត ជាចំនុចដែលមិនអាចចាក់បំពេញ មួយសង្សាវដ្ត ។
បើអ្នកអាចរស់នៅជាមួយភាពខ្វះខាត ដោយមិនត្រូវការបំពេញបន្ថែមតាមចិត្តចង់បាន នោះទើបមានឈ្មោះថាជាវីរជនពិតប្រាកដ ។
វីរជន ក្នុងន័យមនុស្សលោក ជាជនដែលអង់អាចក្លាហាន ហ៊ានពលីជីវិតនៅក្នុងភ្លើងសង្គ្រាមដើម្បីទឹកដី ដើម្បីភាពយុត្តិធម៌ និង ដើម្បីរូបភាពសន្តិភាព ។
ប៉ុន្តែវីរជន ក្នុងន័យទីនេះ គឺជាជនដែលចាស់ទុំនៅក្នុងដំណើរជីវិតរស់នៅ ហើយមានភាពអង់អាចក្លាហាន ហ៊ានងើបប្រឈមមុខនិងច្បាំងជាមួយកិលេសខ្លួនឯង ។


