ពេលចស់ទៅគំនិតខុសពីនៅក្មេង

ពេលនៅជាក្មេង.... យើងមានមោទកភាពចំពោះអ្វីដែល យើងអាចទិញបានដោយប្រាក់ យើងធ្វើ អ្វីៗគ្រប់យ៉ាងដើម្បីរកប្រាក់ឱ្យបានច្រើន ទោះបីរាល់ការធ្វើទាំងនោះ ធ្វើឱ្យកើតទុក្ខ ខ្លាំងក៏ដោយ ប៉ុន្តែនៅតែរីករាយដើម្បីផ្តោះប្តូរ ពីព្រោះយើងជឿថាប្រាក់អាចយកទៅផ្តោះ ប្តូរអ្វីគ្រប់យ៉ាងមកវិញបាន...... ប៉ុន្តែលុះដល់ពេលចូលវ័យចំណាស់..... យើងចាប់ផ្តើមដឹងថាមានរបស់ខ្លះដែល ប្រាក់មិនអាចទិញបាន ហើយអ្វីដែលមិន អាចទិញបានដោយប្រាក់ វាសំខាន់ចំពោះជីវិត របស់យើងខ្លាំងណាស់ ។ យើងដឹងហើយថាអ្វីដែលសំខាន់ពិតប្រាកដ ចំពោះជីវិតយើង គឺក្តីស្រឡាញ់ សុខភាព កាចែករំលែក ពេលវេលា ល្អៗ ។ល។ របស់អស់ទាំងនេះមិនអាចទិញ បានដោយប្រាក់នោះទេ ។ សូមថែទាំសុខភាពឱ្យបានល្អគ្រប់ៗគ្នា!

Comments