អារម្មណ៍ខ្ញុំពេលនេះគឺបែបនេះ
មិនបាច់ច្រណែនខ្ញុំទេ ព្រោះខ្ញុំគង់រលាយរូបក្នុងពេលណាមួយ...
មិនបាច់ចាប់កំហុសខ្ញុំទេ ព្រោះខ្ញុំមានកំហុសតាំងពីកើតដល់ស្លាប់...
មិនបាច់ចង់សម្លាប់ខ្ញុំទេ ព្រោះខ្ញុំគង់តែស្លាប់ខានមិនបាន។
មិនបាច់ខ្ពើមខ្ញុំទេ ព្រោះរូបខ្ញុំគង់តែខ្លាយជាគម្រង់ក្នុងថ្ងៃណាមួយ។
មិនបាច់ចង់ឈ្នះខ្ញុំទេ ព្រោះខ្ញុំនឹងចាញ់នូវវដ្តធម្មជាតិ។
មិនបាច់មើលងាយខ្ញុំទេ ព្រោះខ្ញុំគង់នឹងក្លាយជាដីនិងធូលី។
មិនបាច់កុហកខ្ញុំទេ ព្រោះខ្ញុំមានគ្រប់យ៉ាងជាភាពមិនពិត។
មិនបាច់លួចខ្ញុំទេ ព្រោះខ្ញុំនឹងបាត់វាមិនខាន។
អ្នកមានអ្វីៗគ្រប់យ៉ាងហើយ រីករាយជាមួយវាចុះ ជីវិតអ្នកនឹងរីករាយ កុំបន្តអ្វីដែលនាំអោយជីវិតអ្នកលំបាកដោយសារខ្ញុំ។



