ម្តាយ

ម្តាយ មិនគិតទេថាខ្ញុំធ្លាប់ចិញ្ចឹមមនុស្សប៉ុន្មាននាក់ គ្រាន់តែគិតថា តើពេលចាស់ជរាទៅ ខ្ញុំត្រូវរស់នៅជាមួយមនុស្សប៉ុន្មាននាក់? យើងចិញ្ចឹមបីបាច់ថែរក្សាគេដោយបេះដូង ហេតុអ្វីយើងមិនអាចយកបេះដូងគេបាន ? ❤ ភាពជាម្តាយ ពេលកូននៅតូចៗ រីករាយបំផុតគឺ រកម្ហូបអាហារនំចំណីឲ្យកូនញ៉ាំឆ្អែត បំពេញបំណងដែលកូនចង់បានគ្រប់គ្រាន់ សប្បាយចិត្តនៅពេលដែលឮសម្លេងកូនសើច ភាពកក់ក្ដៅទាំងនោះនឹងរលាយបាត់ នៅពេលដែលកូនធំមានប្ដីមានប្រពន្ធអស់ ពួកគេរវល់នឹងការរកស៊ីចិញ្ចឹមជីវិតរៀងៗខ្លួន ហើយយើងក៏មានវ័យកាន់តែចាស់ ភាពឯកានិងចូលមកគ្រប់គ្រងជីវិតយើង ដែលមនុស្សគ្រប់រូបមិនអាចជៀសផុត។ #ម្តាយ ស្ត្រីដែលមានតែឱ្យដោយគ្មាន....លក្ខខណ្ឌ ថ្ងៃណាមួយអ្នកក្លាយជាម្តាយគេ អ្នកនឹងយល់ពីអត្ថន័យ ពាក្យថា " ម្តាយ " ៚ ❤ពេលខ្លះ យើងចាំបាច់ត្រូវកុហកឪពុកម្តាយ ដើម្បីឲ្យលោកសប្បាយចិត្ត ប៉ុន្តែដឹងទេថា គ្រប់គ្រា លោកក៏ធ្វើពុតជាជឿដើម្បីឲ្យយើងសប្បាយចិត្ត ដូចគ្នា៚ ❤ម្តាយឪពុកអ្នកអាចមនុស្សកំសាកក្នុងរឿងផ្សេងៗតែមិនកំសាកក្នុងរឿង កាពារអ្នក ហ៑ានលះបង់ជីវិតកាពារកូន ហ៑ានលះបង់កេរ្តិ៍ខ្មាស់ដើម្បីកូន ហ៑ានលះបង់កិត្តិយសដើម្បីកូន ហ៑ានលះបង់ទ្រព្យធនដើម្បីកូន ដូច្នោះអ្នកគួរតែហ៑ានធ្វើចំពោះលោកដូចដែលលោកហ៑ានធ្វើចំពោះអ្នកដែរ។ ❤️គ្មានឳពុកម្តាយណាម្នាក់ ដែលមិនស្រឡាញ់ កូនខ្លួនឯងនោះទេ ប៉ុន្តែឪពុកម្តាយនៅលើលោក នេះ មិនមែនគ្រប់គ្នាសុទ្ធតែជាអ្នកមាន ដូច្នេះការ បង្ហាញពីសេចក្តីស្រឡាញ់ ការផ្តល់ឲ្យពីគ្រួសារ នីមួយៗ វាមិនដូចគ្នាឡើយ ។ យើងខ្លួនឯងជាកូន មិនត្រូវយកខ្លួនឯង ទៅប្រៀបធៀបជាមួយនឹងកូនរបស់គ្រួសារ ដ៏ទៃ យើងជាកូន យើងត្រូវតែយល់ ។ អ្វីដែលយើងអាចធ្វើបាន គួរត្រឡប់មកផ្ទះ “ញញឹម” និងធ្វើឲ្យឪពុកម្តាយមានក្តីសុខបានច្រើន ។ ឳពុកម្តាយហត់នឿយខ្លាំង ក៏ពួកគាត់មិននិយាយចេញមក ពួកគាត់មានប្រាក់ ក៏មិននិយាយ ពួកគាត់មិនមាន ប្រាក់ ក៏មិននិយាយ ក្នុងឋានៈយើងជាកូនត្រូវយល់ ដឹងឲ្យបានច្រើន ...... 🙏❤️ទោះបីមិនមានទីកន្លែងដេកល្អៗ ដើម្បីឲ្យកូនដេក...... មិនមាននំឆ្ងាញ់ៗឲ្យកូនហូប......... ឳពុកម្តាយផ្តល់ឲ្យកូនបានតិចបំផុត ប៉ុន្តែទាំងអស់ ដែលកូនបានទទួល គឺទាំងអស់ដែលឳពុកម្តាយ មាន ។ ប្រសិនបើដើមទុនជីវិតរបស់យើងមិនដូចអ្នកដទៃ... អ្វីដែលយើងត្រូវមានជាងអ្នកដទៃគឺ “ ភាពអត់ធ្មត់ “ និង “ ឧស្សាហ៍ ព្យាយាម “ !! #អរគុណឳពុកម្តាយដែលបានផ្តល់កំណើតឲ្យយើង កំភ្លេចដៃដែលបីបាច់ថែរក្សារយើង... ❤បំណុល #៣យ៉ាងដែលអ្នកត្រូវរែក 1-បំណុលចាស់: គឺជាការសងគុណ/តបគុណដល់ឪពុកម្តាយ។ 2-បំណុលឥឡូវ :គឺជាការផ្តល់អោយកូននូវ ធនធានចំណេះដឹង គុណធម៌ សីលធម៌ ជាកូនល្អ ស្នងត្រកូល។ 3-បំណុលកប់ក្នងជ្រោះជ្រៅ: គឺជាការកសាងសេចក្តីល្អ ធ្វើបុណ្យ ដាក់ទាន សំរាប់ជាទ្រព្យ ទៅអនាគតជាតិ។ #គ្រូទាយម៉ែថា កាលម្តាយនៅរស់ 1 ឆ្នាំ 2 ទើបកូនមកអើតគាត់ម្តង ដល់ពេល ឪពុក ម្តាយ ស្លាប់បាត់ទៅក្លាយទៅជាខ្មោច កូនមកសែនអោយសឹងរាល់ឆ្នាំ សែនអោយខ្មោច សុំរកសុីមានបាន សែនអោយខ្មោច សំហុងស៑ុយ សែនអោយខ្មោចជួយតាមថែរក្សា.. ❤️កតញ្ញូ កតវេទី មិនត្រូវរង់ចាំពេលវេលា ព្រោះមាតា បិតា មិនបានរស់នៅជាមួយយើង រហូតនោះទេ៚ ❤️នៅពេលមានជីវិត....បាយមួយចាន ទឹកមួយកែវ ប្រសើរជាង នៅពេលស្លាប់ទៅហើយ ម្ហូបអាហារ ពាសពេញលើតុ ។ -កតញ្ញូ...ត្រូវធ្វើឱ្យបានឆាប់បំផុតដែល អាចធ្វើទៅបាន ❤️👉សច្ចៈ​ ខន្តី​ កតញ្ញូ​ រស់នៅលេីផែនដី​ ត្រូវចេះដឹងគុណ


Comments