លក្ខណះច្បាប់កម្ម៨យ៉ាង ៖

T
titsina

១-ច្បាប់កម្មគឺជាច្បាប់ធម្មជាតិ ច្បាប់វិញ្ញាណក៏ជាច្បាប់ធម្មជាតិ វាមិនមែនជាសាសនា តែវាអាចជាជំនួយដល់នយោបាយយ៉ាងពេញទំហឹង ព្រោះការសិក្សាពីបាតុភូតរបស់វានាំឲ្យមនុស្សចេះដឹងខុសត្រូវ ល្អអាក្រក់។ច្បាប់កម្មមានលក្ខណះតំរូវឲ្យជាដាច់ខាត អ្នកណាធ្វើអ្នកនោះទទួល មិនអាចទទួលជំនួសគ្នាបានឡើយ ។
២-ច្បាប់កម្មមានលក្ខណះបង្កើត ជីវិតដែលបានបង្កើតឡើង មិនមែនត្រូវបោះបង់ចោលនោះទេ គេត្រូវចូលរួមជាមួយវា គឺត្រូវអភិវឌ្ឍវាដោយអំពើល្អជាដាច់ខាត (ខំធ្វើអ្វីៗគឺដើម្បីបានក្តីសុខ បើធ្វើទៅទទួលបានតែទុក្ខដដែល តើខំធ្វើវា ធ្វើអី ?)។
៣-ច្បាប់កម្មមានលក្ខណះអភិវឌ្ឍ គឺតំរូវឲ្យមានការផ្លាស់ប្តូរតាមផ្លូវចិត្ត ទើបការរស់នៅមានក្តីសុខ អរិយបុគ្គលក្នុងព្រះសាសនានេះសុទ្ធតែជាបុគ្គលប្រយុទ្ធផ្លាស់ប្តូរផ្លូវចិត្តទាំងអស់។
៤-ច្បាប់កម្មមានលក្ខណះទទួលខុសត្រូវ មានអ្វីមួយខុសក្នុងជីវិត ត្រូវឆ្លុះបញ្ចាំងហើយធ្វើការផ្លាស់ប្តូរ ដោយខ្លួនឯង ឆ្លុះបញ្ចាំងពីបរិដ្ឋានជុំវិញមកខ្លួនឯងនិងពីខ្លួនឯងទៅបរិដ្ឋាន។
៥-ច្បាប់នៃសម្ព័ន្ធភាពឬទំនាក់ទំនង ក្នុងធម្មជាតិសុទ្ធតែមានការជាប់ទាក់ទងគ្នាទាំងអស់ គ្មានអំពើណាមួយលេចចេញទោលតែឯងនោះទេ។ភ្លៀងធ្លាក់ខ្លាំង មានរលកកំដៅ មកពីកាប់ព្រៃ ផែនដីឡើងកំដៅ មកពីផ្សែងឧស្ម័នរំលាយផ្ទាំងកញ្ចក់ការពារកំដៅព្រះអាទិត្យ។ល។
៦-ច្បាប់កម្មពន្យល់ពីអំណោយទាន អ្នកណាឲ្យ អ្នកនោះនឹងទទួលបានមកវិញ(When you give , you get )។
៧-ច្បាប់នៃការផ្តោតចិត្ត វិញ្ញាណធ្វើកម្មហៅថាកម្មវិញ្ញាណ ចិត្តកើតឡើងម្តងបានតែមួយដួង ហេតុនេះគេមិនអាចគិតរឿងពីរក្នុងពេលតែមួយបានទេ គេត្រូវមានសមាធិដើម្បីផ្តោតចិត្តគិតរឿងមួយៗឲ្យបានល្អ។
៨-ច្បាប់នៃបច្ចុប្បុន្នភាព អ្វីៗមានតែក្នុងបច្ចុប្បន្ននេះតែប៉ុណ្ណោះ ហេតុនិងផលមានតែក្នុងបច្ចុប្បន្នជានិច្ច ទើបមិនត្រូវគិតពីអតីតនិងអនាគត ត្រូវប្រុងប្រយ័ត្នក្នុងបច្ចុប្បន្នឲ្យបានល្អដាច់ខាត ។ចាំណា ! បើអ្នកយល់ដឹងពីអ្វីៗទាំងអស់ នោះអ្នកនឹងនិយាយតែពីការពិត ធ្វើតែការងារដែលត្រឹមត្រូវ ! គឺអវិជ្ជាប៉ុណ្ណោះ ដែលបំភាន់បញ្ញាអ្នក ! ។

Comments