ពន្លឺនៃការត្រាស់ដឹងគឺចាប់ផ្តើមពីការចេះមើលឃើញកំហុសខ្លួនឯងហើយព្យាយាមផ្លាស់ប្តូរកែប្រែ !។ ធម្មជាតិមិនដែលផ្តល់ជីវិតថោកទាបឬថ្លៃថ្នូរឲ្យអ្នកនោះទេ ធម្មជាតិគឺត្រឹមតែផ្តល់ជីវិត ឯភាពថ្លៃថ្នូរឬថោកទាបរបស់ជីវិតគឺអ្នកសាងវាឡើងដោយខ្លួនឯងទេ ។ ជីវិតដែលល្អគឺមកពីអ្នកមិនបានវាយតម្លៃវាថាដូចម្តេច អ្នកត្រឹមតែថែទាំវាដោយក្តីស្រឡាញ់អាណិតអាសូរតែប៉ុណ្ណោះ ! ។ ពេលខ្លះអ្នកមិនដែលបានស្គាល់តំលៃនិងអំណាចពិតរបស់វាដែលមាននៅក្នុងខណៈបច្ចុប្បន្នរហូតដល់អ្នកបានទទួលវិប្បដិសារីយ៍ដែលក្លាយទៅជាការចងចាំមិនអាចបំភ្លេចបានទៀតផង ។ កុំខ្វល់ ! ប្រឹងធ្វើឲ្យច្រើនសុបិន្តឲ្យធំហើយត្រូវការឲ្យតិច ! សើចឲ្យខ្លាំងកុំចងចិញ្ចើមឲ្យសោះ ! ស្រឡាញ់ពេញចិត្តអ្វីដែលខ្លួនមាន កុំរវល់តែប្រៀបធៀបឲ្យឃើញថាគេល្អ ឯងអន់អីឲ្យសោះ ! អ្វីក៏ដោយសុទ្ធតែកើតរលត់ទេ ។

