ដប់យ៉ាងត្រូវបោះបង់ចោលបើអ្នកចង់មានភាពរីករាយ ៖
១- កុំវិនិច្ឆ័យ កុំរិះគន់គ្នា លោកនេះមិនមានអ្នកណាល្អគ្រប់ដប់នោះទេ។
២- កុំបន្ទាបបន្ថោកអ្នកដទៃ ហើយលើកតំលៃខ្លួនឯង ។
៣- កុំតាំងខ្លួនជាអ្នកត្រូវមិនចេះខុស មានះថ្កើងឬកតែងបាក់អំនួតទេ។
៤- កុំចចេសរឹងរូសជាមួយការប្រែប្រួលផ្លាស់ប្តូរ លំហូរនៃការផ្លាស់ប្តូរមាននៅក្នុងខ្លួនយើងជានិច្ច ។
៥- កុំលង់ក្នុងអតីតកាល កុំអន្ទះសារក្នុងអនាគត រក្សាចិត្តក្នុងបច្ចុប្បន្នជានិច្ច ។
៦- កុំគិតតែរឿងអាក្រក់របស់ខ្លួនឯង និងរឿងអាក្រក់របស់អ្នកដទៃ នាំចិត្តអាក្រក់វាធ្វើទុក្ខបុកម្នេញទេ ។
៧- កុំស្តីបន្ទោសឲ្យខ្លួនឯង ត្រូវចេះលើកទឹកចិត្តឲ្យខ្លួនឯងព្រោះវាជាផ្ទះរបស់យើង ។
៨- កុំត្អូញត្អែរតែពីការលំបាកនិងទុក្ខសោក ទុក្ខជារបស់ធម្មជាតិទេ កុំអោបក្រសោបយកតែម្នាក់ឯងអី មានពេលទំនេរដើរស្តាប់ទុក្ខគេយកជាពិសោធជីវិតទៅក៏ល្អដែរ ។
៩- កុំបំផ្លាញអ្នកដទៃ សូម្បីតែទឹកចិត្ត ព្រោះដំណើរជីវិតគឺវិលទៅវិលមកម្តងគេម្តងយើងទេ ។
១០- កុំគាំទ្រការគិតខុស គិតខុសម្តងដូចយកថ្នាំពុលចាក់ចូលក្នុងសរសៃឈាមម្តង ចាក់ចូលច្រើនដង ជៀសមិនផុតពីឆ្កួតខួរក្បាលទេ ។
សេចក្តីស្លាប់មិនមែនជាការបាត់បង់ដ៏ធំនោះទេ ការស្លាប់គំនិតពីខាងក្នុងទាំងកំពុងរស់នៅឯណេះទេ ទើបជាការបាត់បង់ដ៏ធំពិតប្រាកដ ។(រូបព្រះអរហន្តីព្រះនាងសង្ឃមិត្តាថេរី)

