នាងបដាចារ

T
titsina

នាងបដាចារ បានរួចចាកពីអន្លុងទុក្ខ ពីភាពឆ្កួតវង្វេង ព្រោះតែបញ្ញាយល់ត្រូវ !
ហេតុតែបានសាងកុសលកម្មពីអតីតជាតិទុកមក កម្មបាននិពន្ធឲ្យនាងវង្វេងផ្លូវដើរចូលមកក្នុងវត្តជេតពន ក្មេងឃ្វាលគោបានដេញគប់នាងមិនឲ្យចូលក្នុងវត្ត ព្រោះតែនាងអាក្រាតកាយ។ព្រះសម្មាសម្ពុទ្ធទ្រង់បានជ្រាបដោយញាណ ទើបត្រាស់ថា ចូរឲ្យនាងបដាចារជាបុត្រតថាគតចូលមកចុះ !។ក្មេងបានលែងឲ្យនាងចូលមកក្នុងវត្តជេតពន ទើបព្រះពុទ្ធទ្រង់ត្រាស់ថា នាងបដាចារ ! ក្នុងសំសារវដ្តដ៏វែងឆ្ងាយនេះ ក្នុងជាតិមុនៗ នាងធ្លាប់មានប្តីមានកូនជាច្រើនអនេកដែលត្រូវសេចក្តីស្លាប់ឆក់យកបាត់អស់ទៅ ទាំងខ្លួននាងក៏ត្រូវស្លាប់ផងដែរ ។ ប្តី កូននិងញាតិជាច្រើនអនេករបស់នាង ក្នុងសំសារវដ្តដែលត្រូវស្លាប់ទៅ ឥឡូវនេះតើនាងយំសោកប្រារព្វចំពោះញាតិមួយណាឲ្យប្រាកដ ? យំចំពោះប្តីមួយណា កូនមួយណា ញាតិមួយណា ?។នាងបដាចារ បានបញ្ជូនចិត្តពិចារណាតាមពុទ្ធដីកាបណ្តើរៗ រហូតបានឮពាក្យចុងក្រោយថា នាងបដាចារ ចូរមានស្មារតីឡើង ! ចូរតាំងក្នុងសីល សមាធិបញ្ញា ដរាបដល់ទីបំផុតទុក្ខចុះ !។ភ្លាមនោះនាងមានស្មារតីភ្លឺស្វាងបានក្រោកឡើងសុំសំពត់គេយកមកបិទបាំងកាយ !។
ពេលយើងបានជួបបញ្ហាធំៗក្នុងជីវិត តើយើងត្រូវគិតទាល់តែឆ្កួត ឬត្រូវគិតដើម្បីឲ្យឈប់គិត ? វាជាសេរីភាពនៃគំនិតរបស់យើងទេ ត្រូវចេះរៀនរស់ជាមួយបញ្ហា មិនត្រូវប្រតិកម្មជាមួយបញ្ហាខ្លាំងពេកទេ គ្មានអ្នកណាបានអីពីលោកនេះទៅឡើយ ! នេះជាសច្ចៈធម៌ ។

Comments